​កាសែត​​ចិន​​ភាគ​ច្រើន​​គាំទ្រ​ប៉ូលិស​ក្រុង​​ហុង​កុង​​ដែល​​បង្ក្រាប​អ្នក​​តវ៉ា​​

សារព័ត៌មាន​​ Cambodia News​/

ចិន (២៧ វិច្ចិកា ២០១៤) ៖ កាសែត​នៅ​ប្រទេស​ចិន​ភាគច្រើន ដែល​បាន​ចេញផ្សាយ​នៅថ្ងៃនេះ សរសេរ​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធ​រក្រុង​ហុងកុង​ក្នុងការ​ធ្វើ​សេចក្ដីសម្រេចបោសសម្អាត និង​ចាប់ខ្លួនបាតុករ ប្រឆាំង​ក្រុង​ប៉េកាំង ដោយ​ដាក់​ចំណងជើងបែប​ចំអកទៀតផង ។​

ការ​វាយ​បង្ក្រាបនៅថ្ងៃនេះ គឺជា​ការ​បោសសម្អាត​ចុងក្រោយរបស់​អាជ្ញាធរ ទៅ​លើ​បាតុករ​និស្សិត ដែល​បាន​បោះ​ជំរំធ្វើការ​តវ៉ា​ឲ្យ​ក្រុង​ប៉េកាំង បញ្ឈប់​ការប្រើ​ឥទ្ធិពល​ក្នុងការ​ធ្វើ​សេចក្ដីសម្រេចជ្រើសរើស​តំណាងក្រុង​របស់​ពួក​គាត់ ​ដែល​កាលពីមុនក្រុង​ប៉េកាំងជាអ្នក​កំណត់​ និង​ចាត់​ចែង​តំណាង​របស់​ខ្លួន​មកគ្រប់គ្រង ។

​បើ​គិត​មកដល់​ថ្ងៃនេះ គឺក្រុមនិស្សិតចំនួន១៦៨នាក់​ហើយ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ដែល​ពួកគេ​បាន​តវ៉ាជិត​២​ខែ​មក​ហើយ ៕

2

 

Related Articles

Back to top button
Close
Close