លោក ហ៊ុន សែន បំភ្លឺមតិរិះគន់ថា គ្រាន់តែបានមេដាយមាសមួយ សោះ អួតនោះអួត
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ បានមានប្រសាសន៍ថា អស់រយៈពេលជាង៤០ឆ្នាំមកហើយ ដែលកម្ពុជា មិនដែលបានទទួលមេដាយមាស។ថ្មីៗនេះ កម្ពុជាពិតមានមោទនភាពណាស់ ដែលកីឡាការិនី ស៊ន សៀវម៉ី ទទួលមេដាយមាស ពី Asian Games។
ភ្នំពេញ (០៩ តុលា ២០១៤) ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការស្រាយ បំភ្លឺទៅ មតិមួយចំនួន ដែលបានធ្វើការរិះគន់ ចំពោះកម្ពុជា ដែលបាន ទទួលមេដាយមួយនេះថា គ្រាន់តែបានមេដាយមាសមួយសោះ អួតនោះអួត។លោក ហ៊ុន សែន បានបញ្ជាក់ថា ដោយសារបានតែមួយ ហ្នឹងហើយបានជាអួត បើបានមួយរយវិញនោះ គឺមិនអួតទេ។
ការថ្លែងរបស់ប្រមុខដឹកនាំរបស់កម្ពុជាបែបនេះ បានធ្វើឡើង នៅពិធិចែកសញ្ញាបត្រ ដល់និស្សិតទទួល ជ័យលាភី នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ហៅកាត់ថា CUS នាមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី០៩ ខែតុលា។
សូមបញ្ជាក់ថា កញ្ញា ស៊ន សៀវម៉ី បានទទួលមេដាយមាស នៅក្នុ ងការប្រកួតកីឡា ផ្នែកតៃក្វាន់ដូ នៅទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង ជាមួយបណ្តាប្រទេស៤៥ ដែលការទទួលមេដាយនេះហើយ បានធ្វើឲ្យកម្ពុជាមាន ភាពល្បីរន្ទឺ នៅទូទាំងពិភពលោក មួយកំរិតបន្ថែមទៀត បន្ទាប់ពីកម្ពុជាខក ខានទទួលអស់រយៈពេល៤៥ឆ្នាំ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វីរៈនារីរបស់យើងម្នាក់ ដែលបាននាំមេដាយមាសជាលើកដំបូងមកឲ្យយើង ដែលចំណុចនេះហើយ បញ្ជាក់ថា កម្ពុជាយើងឈានជើង បន្តិចម្តងៗនៅក្នុងដំណើរវិវត្តន៍ នៅក្នុងប្រទេសយើងផង និងក្នុងតំបន់ផង៕