ពល​រដ្ឋ​​អាមេរិក ​ប្រឆាំង​នឹង​​អូ​បា​ម៉ា ​ ប្រកាស​​ធ្វើ​សង្គ្រា​ម​​ប្រឆាំង​​ក្រុម​​ភេ​វរ​ករ ​

សារព័ត៌មាន​​ Cambodia News/

វ៉ាស៊ីនតោន​ (១១ គញ្ញា ២០១៤) ៖ ពលរដ្ឋ​អាមេរិក​មួយចំនួន ដែល​ស្រលាញ់​សន្តិភាព បាននាំគ្នា​តវ៉ា​ប្រឆាំង​ដោយ​លើក​បដា​នានា នៅក្រៅ​របង​សេត​វិមាន គ្រា​ដែល​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​ពី​ការប្រើ​កម្លាំង​វាយប្រហារ តាម​អាកាស​ប្រឆាំងនឹង​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើក​បដា ដោយមាន​រូប​ត្លុក​លោក​ប្រធានាធិបតី អូ​បា​ម៉ា ជាមួយនឹង​សរសេរថា “​អត់​មានការ​ប្រើប្រាស់​កម្លាំងយោធា​អី​ទេ​”​។ រីឯ​បដា​មួយទៀត​សរសេរថា “​អត់​មាន​សង្គ្រាម​អាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ តទៅទៀត​ទេ​”​។​ ​

លោក​ប្រធានាធិបតី បាន​ផ្ញើ​សារ​មួយ​ពី​សេត​វិមាន ដោយ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ដោយបាន​អះអាងថា លោក បើក​យុទ្ធនាការ​វាយប្រហារ តាម​ដែនអាកាស​ប្រឆាំង​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម (ISIS) បន្ទាប់ពី​ក្រុម​នេះ បាន​កាត់​ក្បាល​អ្នកកាសែត​អាមេរិកាំង​ពីរ​នាក់ ក្នុង​រយៈពេល ២​សប្តាហ៍​។​ ​គួរបញ្ជាក់​ផងដែរ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ ជា​ខួប​ឆ្នាំ​ទី ១៣ នៃ​ព្រឹត្តិការណ៍​វាយប្រហារ​របស់ ក្រុម​ភេ​វរ​ករ​អាល់​កៃ​ដា ១១/០៩/២០០១ នៅ​បុរី​ញូវយ៉ក​៕

K-0137-320x198

 

Related Articles

Back to top button
Close
Close