របប យោ​ធា​ថៃ ​ប្រកាស​តែង​តាំង ​អគ្គ​ស្នង​ការ​​ នគរ​បាល​ជាតិ​ថី្ម​

សារព័ត៌មាន​ Cambodia News/

ថៃ (២០ សីហា ២០១៤) ៖  មេដឹកនាំរបបយោធា លោក ប្រាយុទ្ធ ចាន់អូឆា ប្រកាសតែងតាំង អគ្គស្នងនគរបាលជាតិថ្មី ក្រោម​ការ​ជ្រើស​តាំង​ពគណៈ​កម្មាការយោធា។ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ ពុធ ទី ២០ ខែ សីហា ឆ្នាំ ២០១៤ នេះ​បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ប្រធានគណៈរក្សាសន្តិសុខជាតិ (របបយោធា) បាន​ចូល​រួម​ជា​អធិប​តី នៅ​ក្នុង​កិច្ច​ប្រជុំ​តែង​តាំង ​អគ្គស្នងនគរបាលជាតិថ្មីនេះ។

ក្នុងកិច្ចប្រជុំមនេះផងដែរគឺមាន ការចូលរួមពីមន្រ្តីជាន់ខ្ពស់ យោធាជាច្រើនរូប តែត្រូវបានជ្រើសរើស ៧ រូបជាគណៈកម្មាការ ដើម្បី ពិចារណាពីគុណសម្បតិ្ត លើបេក្ខជន ៥ រូប​ក្នុង​ការ​ជ្រើស​ជា​បេក្ខ​ភាព​អគ្​គស្នង​នគរបាលជាតិថ្មីនេះ។

ក្នុងចំណោមបេក្ខជនទាំង ៥ រូបខាងលើ គណៈកម្មាការ បានសម្រេចដោយសម្លេង ៧ ទល់ ០ សម្លេង ជ្រើសតាំង ឧត្តម​សេនីយ៍​ឯក សំយុទ្ធ ភូមិផាន់មួង ដែលមានមុខងារបច្ចុប្បន្នជា អគ្គស្នងរងនគរបាលជាតិ ឲ្យទទួលតំណែងជា អគ្គ​ស្នង​នគរ​បាល​ជាតិ​ថ្មី៕

12

 

Related Articles

Back to top button
Close
Close