លោក សម រង្សី គាំទ្រសម្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ( ១៨ សីហា ២០១៤) ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានគាំទ្រសម្ដីរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃដែលថា ការដុតទង់ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា មិនមែនជារឿងចម្លែក ដែលមិនធ្លាប់កើត ឡើង នៅលើពិភពលោកនោះទេ។
តាមរយៈសារជាអក្សរនៅក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៤ លោក សម រង្ស៊ីថ្លែថា ខ្ញុំសូមគាំទ្រសេចក្តីថ្លែងការណ៍ របស់មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបាន លើក ឡើងថា “ការដុតទង់ ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា អាចជារឿងអសីលធម៌ ប៉ុន្តែវាក៏មិន មែនជារឿងចម្លែកដែលមិនធ្លាប់កើត ឡើង នៅលើពិភពលោកនោះដែរ”។
ការលើកឡើងរបស់លោក ខៀវ សុភ័គ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធាន ការបញ្ឈប់បាតុកម្មរបស់ពលរដ្ឋខ្មែរក្រោម និងផ្តន្ទាទោសចំពោះការដុតទង់ជាតិវៀតណាម៕