ជំងឺ​អេបូ​ឡា​​មក​​ដល់​​កម្ពុជា​​គឺ​ជា​​ព័ត៌​មាន​​​មិន​​​ពិត​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១២ សីហា ២០១៤) ៖ ក្មេងស្រី​ម្នាក់​បាន​រលាក​ទឹក​ក្ដៅ តែ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក បែរជា​បាន​ពិព៌ណ​នាថា រោគ​សញ្ញា ជា​ជំងឺអេបូ​ឡា​(Ebola) កំពុងតែ​រីក​រាលដាល​មក​ដល់​ប្រទេស​កម្ពុជា​ទៅ​វិញ​។ រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ និង​ការ​ចែក​ចាយ​តៗ​គ្នា តែ​ត្រូវបាន​អនុប្រធាននាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បដិសេធ ថា​ជា​ព័ត៌មាន​មិន​ពិត​។

​លោក​លី សូ​វ៉ាន់​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា បានបញ្ជាក់​ថា រហូតមកដល់​ម៉ោង​៣​កន្លះ​ថ្ងៃ​នេះ គឺ​មិន​ទាន់​មាន​ជំងឺ អេ​បូឡា​រីករាល​ចូល​ប្រទេស​កម្ពុជា​នោះ​ទេ​។

លោក​បញ្ជាក់ទៀតថា រូបភាព​ក្មេងស្រី​ដែល​ត្រូវ​បាន​បណ្ដាញ​សង្គម​ហ្វេ​ក​ប៊ុក​បង្ហោះ​ថា​ជា​រោគ សញ្ញា​ជំងឺអេបូ​ឡានោះ គឺ​មិន​ពិត​ទេ ៕

bb

 

Related Articles

Back to top button
Close
Close