បុរស​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​រោង​ចក្រ​នៅ​ខណ្ឌ​ពោធិសែ​ន​ជ័យ​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៨ កក្កដា ២០១៤) ៖ នៅ​ម៉ោង​ជាង​៨​ព្រឹក​ ថ្ងៃ​ទី២៨ ខែកក្កដា នេះ ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ បាន​រកឃើញ​សាក​សព​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅក្នុ​បន្ទប់​ទឹក​នៃ​រោងចក្រ រោងចក្រ​ឆាំង​ស៊ី​ង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​ ដែល​ រោងចក្រ​នេះ ត្រូវ​បាន​ឆេះ​ចាប់តាំងពី ម៉ោងជាង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​២៨​ខែកក្កដា​។

ជនរងគ្រោះ​ឈ្មោះ យ៉ាង អាយុ ៤២​ឆ្នាំ ជា​មេការ​រោងចក្រ​ ​រោងចក្រ​ខាងលើ ត្រូវបាន​ភ្លើង​ឆាបឆះ​ខ្ទេច​អស់​ទាំងស្រុង ក្នុងនោះ មាន សម្ភារៈ ដូចជា​ម៉ាស៊ីនដេរ ក្រណាត់ ជាដើម​។

ចំណែក​តួ​អគារ​រោងចក្រ​ទាំងមូល​បាន​បាក់ស្រុត ដួល​រាប​ដល់​ដី​។ រោងចក្រ​នេះ​មាន​កម្មករ​កំពុង​បម្រើការ​ប្រមាណ​ជាង​១​ពាន់​នាក់​ មូលហេតុ​នៃ​ឧប្បត្តិហេតុ​នេះ​តាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕​

Cam1 (2)

 

Related Articles

Back to top button
Close
Close