ជំនួបកំពូល រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកក្កដា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ កក្កដា ២០១៤) ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ចុះកាលពីថ្ងៃទី២០ កក្កដា បានឲ្យដឹងថា ការចរចាថ្នាក់កំពូល រវាងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៩ : ០០ព្រឹក នៅ វិមានព្រឹទ្ធសភា។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ នេះ បានឲ្យដឹងទៀតថា ក្នុងស្មារតី បង្រូបបង្រួមជាតិ ផ្សះផ្សាជាតិ នឹងឯកភាពជាតិ ដោយឈរលើគោលការគោរពផលប្រយោជ ន៏ ដ៏ឧត្ថុង្គឧត្ថម របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានឯកភាពគ្នា ដោះស្រាយបព្ចាប់នយោបាយ ដែលកើតមានក្រោយបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ននេះ ដោយផ្នែកលើមូលដ្ឋាន នៃការព្រមព្រៀងគ្នាជាគោលការណ៏រវាង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពិថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤៕