យន្ត​ហោះ​​ម៉ាឡេ​ស៊ី ​ធ្លាក់​​នៅ​​អ៊ុ​យ​ក្រែន​ ស្លាប់​​មនុស្ស​​ជាង​​ ២៩០​​នាក់​​​

សារព័ត៌មាន​ Cambodia News/

ម៉ាឡេស៊ី (១៨ កក្កដា ២០១៤) ៖ សារព័ត៌មាន ​BBC ​រាយការណ៍​ថា យន្តហោះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​Amsterdam​ប្រទេស​ហូ​ឡង់​ទៅ​កាន់​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​យន្តហោះ​បាន​ចាក​ចេញ​នៅ​ពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ហើយ​រំពឹង​ថា​ដល់​ប្រទេស​ម៉ាឡេ​ស៊ី​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​។ អាកាសចរណ៍​ឲ្យដឹងថា ពួកគាត់​បាន​បាត់​ទំនាក់ទំនង​ជាមួយ​យន្តហោះ​ប្រហែលជា​៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី​-​អ៊ុ​យក្រែន​។  ​សេចក្តីរាយការណ៍ ឲ្យដឹងថា​យន្តហោះ​ធ្លាក់​នៅ​ភូមិ​មួយ​ឈ្មោះថា​Grabovo នៅក្នុង​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ក្បែរ​ព្រំដែន​ជាមួ​យ​​ប្រទេស​រុស្ស៊ី​។​មិន​មាន​សញ្ញា​ថា​អ្នកធ្វើ​ដំណើរ​នៅរស់​នោះទេ​។​មន្ត្រី​ជំនាញ​សង្ស័យថា​មាន​បាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​នោះ តែ​មិន​ទាន់​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​យន្តហោះ​ធ្លាក់​នោះ​ទេ​។​ ​

រដ្ឋាភិបាល​អ៊ុ​យក្រែន និង​ក្រុម​ឧទ្ទាម​បដិសេធ​ការបាញ់​ទម្លាក់​យន្តហោះ​។ អ្នកធ្វើ​ដំណើរ​តាម​យន្តហោះ មាន​ជនជាតិ​ហូឡង់​ចំនួន​១៥៤​នាក់ អូស្ត្រាលី​២៧​នាក់ ម៉ាឡេស៊ី ២៣​នាក់ ឥណ្ឌូនេស៊ី​១១​នាក់ អង់គ្លេស​៦​នាក់ អាល្លឺម៉ង់​៤​នាក់ ជនជាតិ​បែ​ល​ហ្សិក​៤​នាក់ ជនជាតិ​ហ្វីលីពីន​៣​នាក់ កាណាដា​១​នាក់ និង​ក្រុម​ការងារ​បើ​យន្តហោះ​ម៉ាឡេស៊ី​១៥​នាក់​។​ ​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak មានប្រសាសន៍ថា​លោក​រន្ធត់​នឹង​សេចក្តីរាយការណ៍​ថ​យន្តហោះ​MH​ធ្លាក់​។ លោក​ប្រកាស​ឲ្យមាន​ការស៊ើបអង្កេត​ជា​បន្ទាន់​។​ ​ប្រទេស​អង់គ្លេស​បាន​កោះ​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់ ករណី​ធ្លាក់​យន្តហោះ​នេះ​។​ ​

នេះ​ជា​សោដ​នាដកម្ម​លើក​ទី​ពីរ​ហើយ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​នៃ​ការធ្លាក់​យន្តហោះ​។​យន្តហោះ​MH-370​ដឹក​អ្នកដំណើរ​ចំនួន​២៣៩​នាក់  បាន​បាត់​ខ្លួន​ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៨​មីនា​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ ខណៈ​វា​ហោះ​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៕

Cam1

Related Articles

Back to top button
Close
Close