ឧទ្ធម្ភាគ​ចក្រ​មួយគ្រឿង​ បា​ន​ធ្លាក់ ​នៅ ​សង្កាត់​ព្រៃ​ស ​ខណ្ឌ​ដង្កោ ​មិន​ទាន់​ដឹង​មូល​ហេតុ​

សារព័ត៌មាន​ Cambodia News​/

មនុស្ស​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត  និង​ម្នាក់​ទៀត​បាន​រងរបួស ក្នុង​ហេតុការណ៍​ធ្លាក់ ឧទ្ធម្ភាគចក្រ​មួយគ្រឿង នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាល ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ កក្កដា​។​នៅក្នុង​ឧទ្ធម្ភាគចក្រ​នោះ មាន​មនុស្ស​ជិះ ចំនួន​៦​នាក់​ជា​ប្រភេទ Z9 របស់​ប្រទេស​ចិន ដែល​កម្ពុជា បាន​ទិញ​មក​ពី​ចិន ចំនួន ១២ គ្រឿង កាលពី​ឆ្នាំ​២០០៩​។

ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​នេះ ផលិត​ប្រទេស​ចិន ហើយ​ទើប​នឹង​យកមកប្រើ នៅ​អង្គភាព ហ្វឹកហ្វឺន​យោធា ទ័ព​អាកាស ៩០៤ ។ ហើយ​ឧទ្ធម្ភាគចក្រ​នេះ​អាច​ផ្ទុក​មនុស្ស​បាន​៨​នាក់ តែ​យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹងថា ការធ្លាក់​ឧទ្ធម្ភាគចក្រ នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​នោះ​ទេ​។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរប្រចំាការនៅតំបន់នោះ។

ព័ត៌មាន​បឋម បានបង្ហាញ​ថា លើ​ឧទ្ធម្ភាគចក្រ​នោះ មាន​លោក​ឧត្តមសេនីយ៍ទោ អ៊ុក វ័ន្ត​ហា មេបញ្ជាការ​កង​ឧទ្ធម្ភាគច្រក និង​ជា​អ្នកបើក​យន្តហោះ​របស់​កងទ័ព​ជើងចាស់​។ ឧត្តមសេនីយ៍ទោ អ៊ុក វ័ន្ត​ហា និង​ឧត្តមសេនីយ៍ត្រី អៀង វណ្ណ​រិទ្ធ មេបញ្ជាការ​កង​ឧទ្ទម្ភាគចក្រ និង​ជា​ស្នងការរង​បច្ចេកទេស ត្រូវបាន​ស្លាប់ ។​​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កង​ព័ទ្ធ​អាកាស បានឲ្យដឹងថា អ្នកបើកប​រទាំង​៥​នាក់​ខាងលើ​នេះ ទើបតែ​រៀន​បាន​៦​ខែ ហើយ​មាន​អាយុ​ចាប់​៤០​ឆ្នាំ ឡើង ៦០​ឆ្នាំ ។​

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច កំពុង​បញ្ជូន​អូរ​ប័រ ដើម្បី​ទៅ​ជួយសង្គ្រោះ កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ហើយ នៅពេល​នេះ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង បាន​ស្ទូច​អូរ​ប័រ ដាក់​ចុះ​ទៅ​ក្នុង​រណ្តៅ​ដី ដែល គិត​ពី​ជម្រៅ​ទឹក ប្រហែល​២០​ម៉ែត្រ​ឯណោះ ដោយ​មិន​ទាន់​គិតពី មាត់​ណ្តៅ​ជិត​១០​ម៉ែត្រ​ទៀត​នោះ​។​ចំនែក ជនរងគ្រោះ​ដែល​រងរបួស ត្រូវបាន​ដឹក បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ៕

10526187_702781193093018_8558771102985768929_n-2014-07-1420140714_Plane10486013_760585740659917_3417078894827525374_n

 

Related Articles

Back to top button
Close
Close