ប្រធា​នាធិប​តី​​ចិន​​​ទៅ​​កូរ៉េ​ខាង​ត្បូង​​​ជា​មួយ​​​របៀប​វារៈ​​​ស្ដី​ពី​​​នុយ​​ក្លេ​អ៊ែរ​​​កូរ៉េ​ខាង​ជើង​​​

សារព័ត៌មាន​ ​Cambodia News/

ចិន (០៣ កក្កដា ២០១៤) ៖ ប្រធានាធិបតី​ចិន​​លោក ​ស៊ី ជីន​ពីង ​នឹង​ធ្វើ​ដំណើរ​​ទស្សនកិច្ច​​ ទៅកាន់​ប្រទេស​​កូរ៉េខាងត្បូង​​នៅ​ថ្ងៃទី​០៣​​ខែកក្កដា​នេះ​។​ ក្នុង​ដំណើ​រទស្ស​កិច្ច​​ជា​លើកដំបូង​​របស់​លោក ​លោក ស៊ី ​ក៏​បាន​នាំ​​យក​បញ្ហា​​នុយក្លេអ៊ែរ​​ទីក្រុង​​ព្យុង​យ៉ាង​ ធ្វើ​ជា​របៀបវារៈ​​តាម​ខ្លួន​ផង​ដែរ​។ ​មូលហេតុ​ ដោយសារ​តែ​​មួយ​រយៈពេល​​ចុងក្រោយ​នេះ ​ឧបទ្វីប​កូរ៉េ​​ហាក់​មាន​ភាព​​រង្គ្រោះរង្គើ​​កាន់តែខ្លាំ​ង​​ជាង​មុន​ ពិសេស​គឺ​​ទាក់ទង​​នឹង​បញ្ហា​​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាងជើង​​ផ្ទាល់​តែម្ដង​។​

​គួរបញ្ជាក់​ថា ​កូរ៉េខាងជើង​​ត្រូវបាន​​អន្ដរជាតិ​ ហាម​មិន​ឱ្យ​​ប្រើប្រាស់​​អាវុធ​នុយ​ក្លេអ៊ែ​រ​​ដោយ​សេរី​ឡើយ​ ជាពិសេស​​គឺ​ការបាញ់​​មី​ស៊ី​ល​​តែម្ដង​។ ​ប៉ុន្ដែ​កូរ៉េខាង​ជើង​ មិន​បាន​​ខ្លាចរអា​​នឹង​ការហាមឃាត់​​ឡើយ ​ផ្ទុយទៅវិញ​​កូរ៉េ​ខាងជើង​​បាន​បាញ់​​មី​ស៊ី​ល​​ជា​ច្រើន​គ្រាប់​​ថែម​ទៀត​ កាលពី​ពេល​​ថ្មីៗ​នេះ​៕​

xi-jinping-at-cica

Related Articles

Back to top button
Close
Close