ព្រះចៅអធិការ​វត្ត​ និង​កូនសិស្ស ឆាន់​ស្រា ស្រវឹងបើកឡាន​ក្រឡាប់​ធ្លាក់​ផ្លូវ

សារព័ត៌មាន​​ Cambodia News/

កណ្តាល (19 មិថនា 2014) ៖ មានរឿង​ភ្ញាក់ផ្អើល និង​រឿង​ដ៏​ហួសចិត្ត​មួយ បានកើត​ឡើង ក្រោយពី​មាន​ករណី ក្រឡាប់​រថយន្ត ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​រងរបួស នោះ​គឺ មកពី​ព្រះសង្ឃ ដែលជា​ព្រះចៅអធិការ វត្ត​ទួល​ក្រសាំង នៅ​ខេត្តកណ្តាល រួមជាមួយ ព្រះសង្ឃ​៣​អង្គ និង​កូនសិស្សលោក​ម្នាក់ទៀត បាន​ឆាន់ និង​ផឹកស្រា និង​បើករថយន្ត ដោយ​ខ្លួនឯង ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នេះ​តែម្តង ។​ ​

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច ផ្លូវ​លេខ​២១ ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។​ ​

មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក​ប៉ា​ហ្សេ​រ៉ូ ពណ៌​ទឹកប្រាក់ ភ្នំពេញ ២F-០០០៣ បើកបរ​ដោយ ព្រះសង្ឃ​ព្រះ ជា​ចៅ អធិការ​វត្ត ទួល​ក្រសាំង បាននាំគ្នា​ធ្វើដំណើរ​ចេញពី វត្ត​ទួល​ក្រសាំង​ទៅ​បុណ្យសព ឪពុក​ព្រះ​សង្ឃ​មួយ​អង្គទៀត​  នៅ​ភូមិ​តា​អី​ឃុំ​បា​ស្រែ ស្រុក​អង្គ​បូរី ខេត្តតាកែវ ។​ ​

លុះ​ពេលធ្វើ​ដំណើរ មកដល់​ភូមិ​ទេព​អរជូន​ឃុំ​កោះ​ខែល រថយន្ត​ក៏​ធ្លាក់​ផ្លូវ បណ្ដាលអោយ​បុក​បាក់​ផ្លាក មណ្ឌល​សុខភាព ឃុំ​កោះ​ខែល​-​បាក់​បង្គោល​ភ្លើង​មួយ​ដើម លេខ​NR៨៥៧ បាក់​ដើម អំពិល​ទឹក​មួយ​ដើម ។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ស្រុក​ស្អាង​បាន​វាស់​ជាតិ អាកុល​ព្រះ​តេជគុណ ខាន់ ហេង មានកំ​រិត​ជាតិ​អាកុល ១.០៦​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ នឹង​ព្រះ​តេជគុណ ផន សុខុម មានកំ​រិត​ជាតិ​អាកុល ១.០៩​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ក្រៅពីនេះ​គ្មាន ៕ 

Pheak-00165

Related Articles

Back to top button
Close
Close