ប្រា​យុទ្ធ​ នឹង​រៀប​ចំ ​បង្កើត​រដ្ឋាភិ​បាល ​នៅដើ​ម​ខែ ​កញ្ញា​ ខាង​មុខ​នេះ​

សារព័ត៌មាន​​ Cambodia News/

បាងកក( ១៣ មិថុនា ២០១៤) ៖ មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ អះអាងថា នឹង​រៀ​​បចំ​រដ្ឋា​​ភិបាលឲ្យរួចរាល់ នៅដើមខែ កញ្ញា ខាង​មុខនេះ តែមិនទាន់បញ្ជាក់ពីបេក្ខភាពនាយករដ្ឋមន្រ្តី។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ១៣ ខែ មិថុនានេះ បានឲ្យដឹងថា ឧត្ត​សេនី​យ៍​ ប្រាយុទ្ធ ចាន់អូឆា មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោកថៃ និងជា ប្រធានគណៈកម្មការរក្សា ស​ណ្តាប់​​​ធ្នាប់​ជា​តិ​ ​(មេដឹកនាំធ្វើរដ្ឋប្រហារ) បានថ្លែងនៅក្នុងអង្គប្រជុំថា គណៈក​ម្ម​​កា​របា​​ន​ធ្វើ​កា​រ​ពិ​ចារណា រៀបចំច្បាប់ រដ្ឋធម្មនុញ្ញឡើងវិញ រួមទាំង រដ្ឋសភាជាតិឲ្យរួចរាល់សិន មុននេះ​​ឈានដ​ល់កា​​រ​បង្កើ​ត រដ្ឋាភិបាលថ្មីមួយ នៅដើមខែ កញ្ញា ខាងមុខនេះ ដើម្បីធ្វើ​កា​​រអ​​នុ​ម័​ត​ផែ​ន​ការ​​ថវិកាជាតិសម្រាប់ឆ្នាំ ២០១៥ ឲ្យទាន់ពេលវេលា។

មិនត្រឹមតែប៉ុណ្ណោះ លោក ប្រាយុទ្ធ បានធ្វើការបដិសេធ មិនឆ្លើយតបសំណួរ របស់​អ្ន​ក​សា​រ​ព័​​ត៌​​មា​ន ដែលសួរពាក់ព័ន្ធ ទៅ​នឹង​បេក្ខ​ភាព​នា​យក​រដ្ឋមន្រ្តី ដោយឆ្លើយខ្លីៗថាការជ្រើសរើស តំ​ណែ​ងនា​យ​​ករដ្ឋមន្រ្តី ត្រូវប្រើប្រាស់ពេលវេលា និង ភាពសមរម្យ៕ (ប្រែសម្រួល​ដោយ​​៖ ​dap)

that-0154

Related Articles

Back to top button
Close
Close