អាកាស​ធាតុ ​នៅ​ភាគ​ខាង​ជើង​ ឥណ្ឌា​ កើន​ឡើង​ដល់ ​៤៧ ​អង្សាសេ​

សារព័ត៌មាន​​ Cambodia News/

ឥណ្ឌា(០៩ មិថុនា ២០១៤) ស្របពេលដែលភាគខាងត្បូង ប្រទេសឥណ្ឌា មានភ្លៀងធ្លាក់ តាម​រដូវជា ធម្មតានោះ ភាគខាងជើងឯណោះវិញ  អាកាសធាតុ ប្រែជាក្តៅ ហួតហែង ស្ទើ​រ​តែ​មិន​អាច​ទ្រាំ ​បានទៀតឡើយ សម្រាប់ ប្រជាជននៅទីនោះ។

សារព័ត៌មាន ក្នុងតំបន់បាន រាយការណ៍នៅថ្ងៃចន្ទ ទី០៩ ខែមិថុនា នេះថា អាកាសធាតុក្នុង រយៈពេលពីរ ឬបីថ្ងៃមកនេះ បានកើនឡើង រហូតដល់ទៅ ៤៧អង្សាសេ ដែល​នេះ​​ជា​កម្រិត​ខ្ពស់​ មួយ​កម្រនឹង កើតមាន ណាស់ក្នុងរយៈពេលមួយទសវត្សរ៍ៗ។

គួរបញ្ជាក់ថា ប្រជាជននៅភាគខាងជើង ឥណ្ឌា ភាគច្រើនជាអ្នកក្រីក្រ បាននាំគ្នាចុះមុជទឹក ទន្លេ ​ស្ទឹង និង ព្រែក នានា ដើម្បីបំបាត់អការៈក្តៅ ក្រហល់ក្រហាយរបស់ពួកគេ។ ដោយឡែក តាមការព្យាករណ៍ របស់ ផ្នែក ឧតុនិយមឥណ្ឌា តំបន់ខាងលើនេះ នឹង ទទួលរងភាពក្រៅហួត ហែងទៅមុខទៀត ដូច្នេះប្រជាជន ទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ៕

Hong-0170

 

Related Articles

Back to top button
Close
Close