ការ​បង្រ្កាប​លើ​ការ​តវ៉ា​ប្រឆាំង​បន្ត​ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ ​

សារព័ត៌មាន​​ Cambodia News​/

ថៃ (០៤ មិថុនា ២០១៤) ៖ នៅ​ថ្ងៃទី​០៤ មិថុនា នេះ កងយោធា​របស់​ប្រទេស​ថៃ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​មួយ ដើម្បី​គាំទ្រ​រដ្ឋប្រហារ​ដែល​បាន​ដឹកនាំ​ដោយ​នាយ​អគ្គសេនាធិការ​កងទ័ព។

កងយោធា​បាន​ហាមឃាត់​ការប្រមូល​ផ្ដុំ​នៅ​ទីសាធារណៈ​ដែល​មាន​មនុស្ស​ចាប់​ពី​ ៥នាក់​ឡើង​ទៅ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កងទ័ព​នៅ​ថ្ងៃពុធ​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ការធ្វើ​រដ្ឋប្រហារ គឺ​ជា​ករណី​លើកលែង។

កងយោធា​ហៅ​ព្រឹត្តិការណ៍​នេះ​ថា «សេចក្ដីសុខ​ត្រឡប់​មក​វិញ» ដែល​នឹង​មិន​សង្កត់​ធ្ងន់​ទៅ​លើ​នយោបាយ​ទេ។ ព្រឹត្តិការណ៍​នេះនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិមាន​ជ័យជម្នះ​ ដែល​ធ្លាប់​មាន​ការធ្វើ​បាតុកម្ម​តូចៗ​ប្រឆាំង​នឹង​ការធ្វើ​រដ្ឋប្រហារ៕

ប៉ូលីសចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងក្រុងបាងកកនៃប្រទេសថៃ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤។
ប៉ូលីសចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងក្រុងបាងកកនៃប្រទេសថៃ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤។

Related Articles

Back to top button
Close
Close