មេដឹកនាំ រដ្ឋប្រហារ ប្រាយុទ្ធ ចានអូចា ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី
សារព័ត៌មាន Cambodia News/
ថៃ (២៣ ឧសភា ២០១៤) ៖ កាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញ មេដឹកនាំ នៃរបបយោធាថៃ លោកប្រាយុទ្ធ ចានអូចា បានប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីស្តីទីរហូតដល់របបរដ្ឋប្រហារថ្មី នេះអាចរកបាននរណាម្នាក់សំរាប់បំរើក្នុងមុខតំណែងនេះ នេះបើតាមអាជ្ញាធរបានប្រកាស
សេចក្តីប្រកាសលេខ១០ របស់ក្រុមប្រឹក្សារក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ជាតិ(NPOMC)និយាយថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលក៏ជាមេបញ្ជាការកងទ័ព នឹងដើរតួជានាយករដ្ឋមន្ត្រីសំរាប់គោលដៅរដ្ឋបាល។
សេចក្តីប្រកាសបាននិយាយថា”ដោយច្បាប់ចែងថា នាយករដ្ឋមន្ត្រីអនុញ្ញាតអោយប្រព្រឹត្តនៅក្រោមច្បាប់ មេដឹកនាំNPOMC ឬមនុស្សដែលលោកតែងតាំងនឹងប្រកាន់ខ្ជាប់អំណាចនេះមួយរយៈពេល”។
ក្នុងរយៈពេល១៦ម៉ោងដំបូងនៃការគ្រប់គ្រងដោយរបបយោធា អាជ្ញាធរយោធាបានចេញបទបញ្ជា២ និងសេចក្តីប្រកាសចំនួន១៩ដោយនីមួយៗត្រូវបានអានជាច្រើនលើកតាម វិទ្យុនិងទូរទស្សន៍ដែលស្ថិតក្រោយការត្រួតត្រារបស់យោធាទាំងស្រុង៕