អតីត ​នាយក​រដ្ឋ​មន្រ្តី​ ប្រទេស​ថៃ ​រង​ការ​ចោទ​ប្រកាន់​ ពី​បទ ​អំពើ​ពុករ​លួយ​

សារព័ត៌មាន​ Cambodia News/

អន្តរជាតិ ៖ ថៃ (០៩ ឧសភា ២០១៤) ៖ យោងតាមការដកស្រង់ អត្តបទផ្សាយ ពីទំព័រសារព័ត៌​មានបរទេស BBC បាន​ឲ្យ​ដឹង​ថា ករណីចោទប្រកាន់ ថាបានប្រព្រឹត្តិអំពើ ពុករលួយ ពីសំណាក់ អតីតនាយក រដ្ឋមន្រ្តី ប្រទេសថៃ យីងឡាក់ ស៊ីណាវ៉ាត់ត្រា ក៏កំពុងតែស្ថិតនៅ ក្នុងសភាពចម្រូង​ចម្រាស់។

សេចក្តីរាយការណ៍ ដកស្រង់ចេញពីប្រភព ខាងលើ បន្តអោយដឹងថាករណីចោទប្រកាន់ជាសារ ប្រឈមមុខ សម្រាប់បេក្ខភាព អតីតនាយករដ្ឋមន្រ្តីរូបនេះ នឹងត្រូវបានបោះឆ្នោត ដោយព្រឹទ្ធស ភា ។ ប្រសិនបើករណីចោទប្រកាន់មួយនេះ    ពិតជាបានសម្រេច  ជាផ្លូវការមែននោះ បេក្ខភាព អតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់   នឹង ត្រូវហាមឃាត់  មិន អោយចូលឆាកនយោបាយ ក្នុងរយៈពេល ៥ ឆ្នាំ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធ កន្លងទៅនេះ រដ្ឋាភិបាល ចាំផ្ទះ របស់ប្រទេសថៃ ដោយនៅ ក្នុងនោះ រួមមានគណៈរដ្ឋមន្រ្តីផ្លូវការ ៩ រូប ក៏ដូចជា លោកស្រី យីងឡាក់ ត្រូវបានតុលា​ការរដ្ឋ ធម្មនុញ្ញប្រទេសថៃ បង្គាប់អោយចុះចេញពីតំណែង ខណៈរងនូវការចោទប្រកាន់ ពីបទរំលោភ បំពានអំណាច ក្នុងការតែងតាំង ប្រធានសន្តិសុខជាតិ ៕

yingluck-09-05-2014--09-18-11.jpg

Related Articles

Back to top button
Close
Close