១៥​នាក់​ស្លាប់, ​១៧​នាក់​រង​របួស ​ក្នុង​ការ​ប៉ះ​ទង្គិច​ ភាគ​ខាង​ត្បូង ​ហ្វី​លី​ពីន ​

សារព័ត៌មាន​ Cambodia News​/

ហ្សាមបូនហ្គា (០១ ឧសភា ២០១៤) ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤នេះ ទីភ្នាក់ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យដឹងថា យ៉ាង ហោចណាស់ មានសមាជិកក្រុមភេរវកម្ម នៃក្រុម អាបួ សាយយាហ្វ ចំនួន ១៥នាក់ និងទាហ៊ាន ម្នាក់ត្រូវបាន សម្លាប់ អំឡុងពេល វាយប្រ​ហារ​រ​វា​ង​​ក្រុ​ម​ សកម្មប្រយុទ្ធ និងកងទ័ពក្នុងជួររដ្ឋាភិបាល នៅភាគខាង ត្បូងហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ។

ប្រភពពី អនុសេនីយ៍ឯកលោក រីយ៉ាន់ ឡាកូតា មន្រ្តីប្រតិបត្ដិការយោធាស៊ីវិល នៃក​ង​​ព​ល​តូ​ច​ទី​២ បាននិយាយថា ទាហានចំនួន ១៧ នាក់ និងក្រុមភេរវករ អាបួ សាយយាហ្វ ជាច្រើននាក់ បានរងរបួស នៅក្នុងអំឡុងពេលវាយ ប្រហារ ដែលមានរយៈពេល ៣ម៉ោង ក្នុងក្រុង ផាទីគុល ខេត្តស៊ូលូនោះ។

លោកបាននិយាយថា ទាហានម៉ារីន ហ្វីលីពីន បានធ្វើប្រតិបត្ដិការឈូសឆាយ នៅ​លើ​ជំ​រុំ​ទា​ហា​ន​នៅ​ ថ្ងៃចន្ទ ពេលនោះពួកគេជួបប្រទះ នឹងសមាជិកក្រុម អាប៊ូសាយយាស ដែល​បា​ន​ព្យា​យា​ម​ការពារបរិភូមិ របស់ពួកគេ ដែលជាតំបន់ហ៊ុំព័ទ្ធ ដោយប្រទេសដទៃ។

លោកបានបន្ដទៀតថា ការប៉ះទង្គិចនេះបានចាប់ផ្ដើមនៅម៉ោងប្រហែលជា ៤ រសៀល ថ្ងៃអង្គារ ហើយភាគីក្រុម ឧទ្ទាមបានបើកការបាញ់ ប្រហារយ៉ាងសាហាវ ដែលជាការជំរុញឲ្យយោធា បើកដំណើរការវាយប្រហារ តបវិញ តាមអាកាស និង បាញ់ផ្លោងកាំភ្លើងធំជាដើម។ ហើយក​​ង​យោ​ធាដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីព្យាបាល ៕ ប្រភព​ ទី​ភ្នា​ក់​ព័​ត៌​មា​​ន​ចិ​ន ស៊ិនហួ (ប្រែសម្រួល ៖ដើមអម្ពិល)

Lay-307

Related Articles

Back to top button
Close
Close