ព្រះមហាក្សត្រយាងចេញពីកម្ពុជាដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំង
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (២៩ មេសា ២០១៤) ៖ តាមគម្រោង នៅវេលាម៉ោង ៦:៤៥ នាទីល្ងាច ថ្ងៃទី២៩មេសានេះព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រោងនឹងយាងចាកចេញពី រាជធានីភ្នំពេញ ទៅកាន់សាធារណរដ្ឋបារាំង។
ព្រះករុណាព្រះបាទ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសបារាំង ដោយព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចការងារផ្ទាល់ព្រះកាយ និងជាលក្ខណៈផ្លូវការ មានរយៈពេល១០ថ្ងៃ តាមការអញ្ជើញពីអាកាដាមិក ហ្វ្រង់សេ(Acadamic Frongce )។
ក្នុងព្រះរាជ ដំណើរទស្សនកិច្ចនៅប្រទេសបារាំងនេះ គឺធ្វើឡើង ដើម្បីបើកសវនការ និងជួបជុំសិល្បៈករដ៏ល្បីល្បាញ អ្នកកវី និងបញ្ញវន្តជាន់ខ្ពស់នៃប្រទេសបារាំង។ ជាការកត់សំគាល់ ព្រះមហាក្សត្រ នរោត្តម សីហមុនី គឺជាសមាជិកពេញសិទ្ធមួយរូប ដែលត្រូវបានតែងតាំងដោយ អាកាដាមិក ហ្វ្រង់សេ(Acadamic Frongce)នេះផងដែរ៕