គណបក្សប្រឆាំងមិនទទួលយកនីតិវិធី គ.ជ.ប ក្រុមប្រឹក្សា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មេសា ២០១៤) ៖ គណបក្សសង្គ្រោះជាតិបាន ប្រកាសថា មិនទទួលយកនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេសកម្ពុជា អាណ្ណត្តិទី២នៅថ្ងៃទី១៨ឧសភាឆ្នាំ ២០១៤ឡើយ។
ការប្រកាសបែបនេះត្រូវធ្វើឡើងនៅទីស្តីការគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត កម្ពុជានៅព្រឹកថ្ងៃនេះ ខណៈ ដែលគជបបានហៅតំណាងគណបក្សនយោបាយទាំងអស់ណែនាំពីនីតិវិធីនៃ ការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអណ្ណត្តិទី២។ ខណៈដែលលោកគួយ ប៊ុនរឿនតំណាងគណបក្សសង្គ្រោះជាតិ ប្រកាសបែបនេះ លោកអ៊ុក គឹមហាយ តំណាងគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកនីតិវិធីរបស់គជប៕