​​អ្នក​អម​ដំណើរ​អ្នក​ស្រីមូ ​សុខ​ហួរ ​ប៉ះ​ទង្គិច​គ្នា​ជា​មួយកង​​សន្តិ​សុខ​ បណ្តាល​ឲ្យ​របួស​ ៣​នាក់​

សារព័ត៌មាន​​ Cambodia News​/

យុវ ​ជន​រង​របួស ​ដែល​​ដើរ​អម ​លោក​ស្រី ​មួរ ​សុខ​ហួរ ​ដោយ​សារ​ក្រុម​សន្តិ​សុខ​វាយ​បំបែប​ពេល​ព្យាយាម​ចូល​ទៅ​កាន់​ទី​លាន​ ប្រជាធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​
យុវ ​ជន​រង​របួស ​ដែល​​ដើរ​អម ​លោក​ស្រី ​មួរ ​សុខ​ហួរ ​ដោយ​សារ​ក្រុម​សន្តិ​សុខ​វាយ​បំបែប​ពេល​ព្យាយាម​ចូល​ទៅ​កាន់​ទី​លាន​ ប្រជាធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

ភ្នំ​ពេញ​ (២១ មេសា ២០១៤) ៖ យុវជន​បី​នាក់ ដែល​អមដំណើរ​ជា​មួយ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រងរបួស​ក្បាល និង​អ្នកសារព័ត៌មាន​មួយចំនួនទៀត រង​របួសស្រាល នៅពេល​ដែល​សន្តិ សុខ​សាលាខណ្ឌ​ដូនពេញ បំបែក​មិនឲ្យ​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​នេះ​។​

ការ​ បំបែក​នេះ ធ្វើឡើង​ខណៈដែល លោកស្រី មួ​រ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​អមដំណើរ​លោក​ស្រី​ប្រមាណ​១០​នាក់ បាន​ធ្វើដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង ៨:៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ការគោរព​សិទ្ធិ​បញ្ចេញ​មតិ និង​ទីតាំង​ប្រមូលផ្តុំ​។

ទោះជា ​យ៉ាងណា គោលបំណង​ដែល​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ របស់​លោកស្រី មួ​រ សុខ​ហួរ ត្រូវ​បាន​បរាជ័យ​ជាថ្មី ដោយសារ​កម្លាំង​សមត្ថកិច្ច និង​ក្រុម​សន្តិសុខ​ប្រមាណ ៥០​នាក់ បាន​រុញច្រាន និង​បាន​វាយ​ទៅលើ​អ្នក​អមដំណើរ​ជា​មួយ​លោកស្រី៕

Related Articles

Back to top button
Close
Close