ក្រុមសាច់ញាតិជនរងគ្រោះ ដែលលិចនាវានៅកូរ៉េខាងត្បូង ផ្ទុះកំហឹងខណៈអ្នកស្លាប់កើន ៥៨នាក់
សារព័ត៌មាន Cambodia News/
សេអ៊ូល (២១ មេសា ២០១៤) ៖ សារព័ត៌មាន CNN បានផ្សាយនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ថា ចំនួនអ្នកស្លាប់នៅក្នុងឧប្បត្តិហេតុ ក្រឡាប់លិចនាវានៅកូរ៉េខាងត្បូង បានកើនឡើង៥៨ និងកំពុងបន្ដបាត់ខ្លួន ២៤៤នាក់ ខណៈដែលក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បាននាំគ្នាផ្ទុះកំហឹង ដោយសារក្រុមប្រតិបត្តិការ ជួយសង្គ្រោះមានភាពយឺតយ៉ាវ ។
បងប្អូនសាច់ញាតិរបស់អ្នកបាត់ខ្លួន បាននាំគ្នាចាកចេញជំរុំដែលស្នាក់នៅបណ្តោះអាសន្ន រួចហែរក្បួនសំដៅទៅ ក្រុងសេអ៊ូល ដើម្បីធ្វើការទាមទារ និងប្តឹងដល់អ្នកស្រី ប្រធានាធិបតី Park Geun-hye តែការធ្វើដំណើររបស់ពួកគាត់ ត្រូវបានរារាំងដោយក្រុមសមត្ថកិច្ច នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ ២០១៤៕