គ្រោះ​​ថ្នាក់​ចរាចរ​នៅ​ថៃ ​សម្លាប់​មនុស្ស​អស់ ​១០​ និង​របួស​ ១៨​នាក់ ​

សារព័ត៌មាន​​ Cambodia News/

បាងកក (០៨ មេសា ២០១៤) ៖ កាលពីព្រឹកមិញនេះ មានហេតុការណ៍ គ្រោះថ្នា​ក់​ច​រាច​រណ៍មួ​យ​ ​បានកើតឡើង នៅភាគឦ​សាន​បណ្តាល​​ ​​ឲ្យ មានមនុស្សចំនួន ១០នាក់ បានបាត់បង់ជីវិត និង១៨នាក់ ផ្សេងទៀតរងរបួស ។

v_0214ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ថា បើ​តា​ម​ប្រ​សា​ស​ន៍​​ របស់លោក Winai Nakorhkwang នាយ​រង​នគរបាល Wang Saphung​ដែល​បា​ន​ដ​កស្រ​ង់​ស​ម្តី​ បានដោយកាសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅ​​វេ​លា​ម៉ោ​ង១និង៣០នាទី យប់រំលងចូលថ្ងៃទី០៧ (ម៉ោងនៅក្នុងតំបន់) ។

លោក Winai បានបន្តថា អ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ មនុស្ស​ចំនួ​ន​០​៩នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង​០១​នាក់​ទៀតស្លាប់ នៅពេលបញ្ជូនទៅ កាន់​ម​ន្ទីរ​ពេ​ទ្យ​ ​។

ប្រភពព័ត៌មាន បានបញ្ជាក់ថា រថយន្តធុនធំបាន ដឹកអ្នកដំណើរចំនួន ៣០នាក់ ដោយសា​រ​តៃ​​កុង​ឡាន ខ្វះការប្រុងប្រយ័ត្ន បានបើកធ្លាក់ផ្លូវ បណ្តាល​មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ។ រថយន្តនោះត្រូវបាន គេដឹងថា ចេញពីភាគ ខាងជើង ខេត្ត Sukhothai មកកាន់ភាគឦសាន ខេត្ត Nong Khai ៕

Related Articles

Back to top button
Close
Close