ប្រការគួរដឹង មុននឹងបោះចោលថ្នាំលែងប្រើ
សារព័ត៌មាន Cambodia News/
សុខភាព (០៤ មេសា ២០១៤) ៖ ជាទូទៅ ថ្នាំភាគច្រើន អាចបោះចោលទៅក្នុង ធុងសំរាម ផ្ទះបាយ ប៉ុន្តែ អ្នកគួរមានការប្រយ័ត្នប្រយែងបន្តិច មុនពេលបោះវាចោល អ្នកត្រូវ ធ្វើតាមវិធីណែនាំ ដូចមានបញ្ជាក់ក្នុងស្លាក ឬក្រដាសព័ត៌មានដែលភ្ជាប់នៅក្នុងប្រអប់ថ្នាំ មិនគួរ បោះថ្នាំចោលនៅក្នុងចានបង្គន់ ប្រសិនបើក្រដាស ព័ត៌មានថ្នាំ បានណែនាំមិនឱ្យធ្វើបែបនោះ។
ម៉ឹនពេលបោះចោលប្រអប់ថ្នាំ ឬដបថ្នាំ គួរ កោសចេញនូវព័ត៌មានសំខាន់ នៅលើស្លាក ដើម្បីឱ្យ អ្នកដទៃមិនអាចអានដឹងសេចក្តីបាន។ ប្រការនេះ នឹង ជួយការពារអត្តសញ្ញាណរបស់អ្នក និងជួយលាក់ បាំងព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់អ្នក។
ចៀសវាងផ្តល់ថ្នាំទៅឱ្យមិត្តភ ក្តិ ព្រោះថា គ្រូពេទ្យបានចេញវេជ្ជបញ្ជាថ្នាំ ដោយយោងទៅ តាមអាការដោយឡែកៗ របស់មនុស្សម្នាក់ៗ និង ប្រវត្តិការប្រើប្រាស់ថ្នាំរបស់អ្នកនោះ។ ថ្នាំដែលមាន ប្រយោជន៍ចំពោះអ្នក អាចជាថ្នាំដែលមានគ្រោះថ្នាក់ ចំពោះអ្នកផ្សេង ក៏ថាបាន៕