ក្រុមអាវក្រហមប្រមាណ ២សែននាក់នឹងជួបជុំគ្នាដើម្បីឆ្លើយតបនឹងក្រុមអាវលឿង
សារព័ត៌មាន Cambodia News/
ថ្ងៃ (០៤ មេសា ២០១៤) ៖ ប្រហែលជាស្ថានភាពនឹងធ្ងន់ធ្ងរហើយមើលទៅ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ ខាងមុខនេះ ក្រុមអាវក្រហមប្រមាណជា២សែននាក់ នឹងចូលរួមប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងបាងកក ទប់ទល់នឹងការជួបជុំរបស់ក្រុមអាវលឿង ដែលជាក្រុមប្រឆាំងរដ្ឋាភិបាល។
នៅក្នុងការជួបជុំគ្នារបស់ពួកគេ គឺមានការចូលរួមពីប្រជាជនដែលមកពីខេត្ដភាគឦសានប្រទេស ហើយខេត្ដនីមួយៗក៏បានបញ្ជូនកងកម្លាំងរក្សាសន្ដិសុខពី ៣០០រយទៅ ៤០០នាក់ផងដែរ ដើម្បីគ្រប់គ្រង និងការពារសណ្ដាប់ធ្នាប់ដល់ក្រុមបាតុករ។
បើតាមសកម្មជនដដែលបាននិយាយថា ចលនាប្រមូលផ្ដុំរបស់ក្រុមអាវម្រហម ធ្វើឡើងដើម្បីបង្ហាញទៅក្រុមកំណែទម្រង់បែបប្រជាធិបតេយ្យប្រជាជនថា ប្រជាជនថៃមិនពេញចិត្ដឡើយចំពោះទង្វើ ដែលប៉ុនប៉ងទម្លាក់ លោកស្រីយីងឡាក់ និងរដ្ឋាភិបាល របស់លោកស្រីចេញពីឆាកនយោបាយថៃនៅមុនថ្ងៃចូលឆ្នាំខាងមុខ។
គួររម្លឹកថា ជាញយដងនៅពេលដែលក្រុមប្រឆាំង តវ៉ាទម្លាក់លោកស្រីយីងឡក់ស៊ីណវ៉ាត្រា ក្រុមដែលគាំទ្រលោកស្រី ដែលគេស្គាល់ថាជាក្រុមអាវក្រហមតែងតែចេញមកតបតទៅវិញ ព្រោះពួកគេស្រឡាញ់នឹងគាំទ្រឱ្យនាយករដ្ឋមន្ដ្រីចាំផ្ទះរូបនេះ បន្ដតំណែងជានាយករដ្ឋមន្ដ្រីក្នុងប្រទេសថៃតទៅទៀត៕