កូរ៉េ​ខាង​ជើង ​និង​កូរ៉េ​ខាង​ត្បូង​ ផ្ទុះ​អាវុធ ​ដាក់​គ្នា ​នៅ​ដែន​សមុទ្រ​

សារព័ត៌មាន Cambodia News/

អន្តរជាតិ (៣១ មិនា ២០១៤) ៖ មួយថ្ងៃ បន្ទាប់ពីបានបង្កើនលទ្ធភាព នៃការប្រតិបត្តិការ សាកល្បងនុយក្លេអ៊ែរ កូរ៉េខាងជើង បាន បន្ដ ធ្វើសមយុទ្ធនៅព្រំដែនសមុទ្រកូរ៉េខាងត្បូង បង្កហេតុនាំ ឱ្យមានការបាញ់តបតគ្នា រវាងប្រទេសទាំងពីរ កូរ៉េខាងជើងនិងកូរ៉េខាងត្បួង។

ប្រភពពីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃចន្ទ ទី ៣១ ខែមីនាឆ្នាំ២០១៤ នេះ បានរាយការណ៍ ឲ្យដឹងថា កូរ៉េខាងជើង បានចាប់ផ្តើមសមយុទ្ធនេះ នៅថ្ងៃត្រង់នេះ (ម៉ោងក្នុងតំបន់) ។ អគ្គសេនាធិការចំរុះ (JCS) កូរ៉េខាងត្បូង បានបញ្ជាក់ ថា យុទ្ធភណ្ឌកូរ៉េខាងជើងមួយចំនួន បានធ្លាក់នៅដែនសមុទ្រកូរ៉េខាងត្បូង ដែលហេតុធ្វើឲ្យភាគីកូរ៉េខាងត្បូង បាញ់តបតទៅវិញ។

zxzc1ប្រភពពី JCS បានបញ្ជាក់ថា សមយុទ្ធយោធាកូរ៉េខាងជើង បានចាប់ផ្ដើមប្រហែលជាម៉ោង ១២ និង ១៥ នាទីរសៀល ថ្ងៃចន្ទនេះ ហើយបាននិយាយថា “ជាផ្នែកមួយរបស់ប្រទេសកូរ៉េខាងជើង បានឈានមក ដល់ការប៉ះជាមួយ កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង ក៏បានបាញ់ឆ្លើយតប ជាមួយកាំភ្លើង K-9 របស់ខ្លួន ទៅក្នុងដែនសមុទ្រកូរ៉េខាងជើងវិញ”។

ប្រភពពីសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា កូរ៉េខាងជើងបាន បាញ់គ្រាប់កាំភ្លើងធំពី ៣ ទៅ ៤ គ្រាប់ ដែលជាការបង្កឲ្យ កងយោធាកូរ៉េខាងត្បូងបាញ់ តបតវិញ ដែល K-9 របស់កូរ៉េខាងត្បូងមានចម្ងាយ ៤០ គីឡូម៉ែត។ នាពេលនេះដែរ នៅមិនទាន់ ដឹងច្បាស់នៅឡើយទេថា តើមានគ្រាប់កាំភ្លើងធំចំនួនប៉ុន្មានគ្រាប់ ដែលបានបាញ់ចូលទៅក្នុងដែនទឹកនោះ។ រយៈពេល ២ ម៉ោងក្រោយនេះ JCS និយាយថាការបាញ់របស់កូរ៉េខាងជើង បានផ្អាក ហើយ៕

Related Articles

Back to top button
Close
Close