អ្នក​ភូមិ​បឹង​កក់ ​និង​បុរី​កីឡា ​តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌ ​ទាម​ទារ​ដោះ​លែង ​អ្នក​ជាប់​ឃុំ​ ២១​នាក់​

សារព័ត៌មាន​​ Cambodia News/

20140312_boeng kakborey keyla1​ពេញ (២៨ មិនា ២០១៤) ៖ នៅ​ព្រឹក ថ្ងៃទី​២៨​មីនា​នេះ  អ្នកភូមិ បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា ប្រមាណ​ជា ៥០​នាក់ បាន​នាំគ្នា​តវ៉ា នៅខាងមុខ ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ ឲ្យ​ស្ថាប័ន តុលាការ​មួយ​នេះ ជួយ​ដោះ​លែង អ្នក ជាប់​ឃុំ​ទាំង ២១​នាក់​។​ ការតវ៉ា របស់​អ្នកភូមិ​បឹងកក់​នេះ បាន​ធ្វើឡើង ខណៈ ដែល​សម្តេច ហ៊ុន សែន​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា កំពុងតែ​ចូលរួម បើក​មហាសន្និបាត​បូក សរុប​ការងារ​ប្រចាំឆ្នាំ នៅក្នុង​ក្រសួង​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ដដេល​នោះ​។​

​គួរកត់សំគាល់​ថា ការតវ៉ា របស់​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា នៅ​ព្រឹក​នេះ ក៏​មិនសូវ​ខុសគ្នា ពី​លើក​មុនៗ​ឡើយ គឺ មាន​ការស្រែក​តវ៉ា និង​ស្រែកច្រៀង តាម​ទំលាប់ ដែល ពួកគាត់ បាន​ធ្វើ​នា​ពេលកន្លងមក​។

គួរបញ្ជាក់​ថា កាលពីពេល​កន្លង​ទៅ អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា បានដាក់​ញាតិ ទៅ​ក្រសួង​យុត្តិធម៌ ម្តង​រួចមកហើយ ដើម្បី ដើម្បី​ទាមទារ ឲ្យ​ស្ថាប័ន តុលាការ​មួយ​នេះ ជួយ​ដោះ​លែង អ្នក ជាប់​ឃុំ​ទាំង ២១​នាក់ ដែល​កំពុងតែ ជាប់ឃុំ នៅ​ត្រពាំង​ថ្លុង ខេត្ត​កំពង់ចាម​៕​

Related Articles

Back to top button
Close
Close