មូលហេតុ ៥យ៉ាង ដែលយើងគួរតែជៀសឆ្ងាយ ពីមីកញ្ចប់
សារព័ត៌មាន Cambodia News/
សុខភាព(២១ មិនា ២០១៤)
១) កើតជម្ងឺមហារីកផ្សេងៗបាន៖ ដោយសារតែមី បានខ្ចប់ទុកក្នុង រយៈពេលយូរ ដូច្នេះអាចធ្វើអោយ អ្នកបរិភោគ មានផលប៉ះពាល់ដល់សុខភាព ជាពិសេស គឺជម្ងឺមហារីកផ្សេងៗ ដែលអាច មកបៀតបៀនខ្លួនអ្នកបាន។
២) អាហារគ្មានសារធាតុចិញ្ចឹម៖ ដូចអ្នកបានដឹងស្រាប់ហើយថា មីកញ្ចប់គ្មាន ជាតិវីតាមីន សរសៃ ជាតិរ៉ែ និងជាតិកាបូហ៊ីដ្រាត ដែលអាចជួយបំប៉ន រាងកាយអ្នកនោះទេ។
៣) មានជាតិសូដ្យូមខ្ពស់៖ មីកញ្ចប់ សម្បូរជាតិសូដ្យូមច្រើន ដែលអាចមានបញ្ហាដល់បេះដូង ធ្វើអោយដាច់សរសៃឈាមបេះដូង និង ឈាមរត់មិនស្រួល ទៀតផង។
៤) អាចធាតុដុះក្បាលពោះ៖ ចំពោះមីកញ្ចប់ ផ្ទុកសារធាតុខ្លាញ់ និងជាតិសូដ្យូម ដូច្នេះធ្វើអោយរាងកាយរបស់អ្នក ឡើងទម្ងន់ និង ដុះក្បាលពោះបាន។
៥) ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖ មីកញ្ចប់ ជាអាហារដែល ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ យ៉ាងខ្លាំង ពីព្រោះថា វាធ្វើអោយពិបាក កិនរំលាយ ជាងអាហារផ្សេងៗ។
ដូច្នេះប្រសិនប្រិយមិត្ត បានដឹង និងជ្រាបហើយ គួរតែកាត់បន្ថយ រឺក៏ជៀសវាង ពីមីកញ្ចប់នេះ ពីព្រោះវា មិនអាចនាំ នួវគុណប្រយោជន៏ សម្រាប់ខ្លួនអ្នកទេ៕