ទេព​ សម្ផស្ស ​ហ៊ឺ​ហា​ក្នុង​ខុន​ដូ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​(២០ មិនា ២០១៤)៖ ទេព ​សម្ផស្ស បាន​បង្ហាញ​នូវ​ភាព​ហ៊ឺហា​ក្នុង​ជីវ​ភាព​របស់​ខ្លួន​តាម​រយៈ​ការ​រស់​នៅ​ ក្នុង​ខុនដូ​ដែល​មួយខែ​ត្រូវ​ចំណាយ​សម្រាប់​ការ​ជួល​ជាង​មួយ​ពាន់​ដុល្លារ ​ក្រៅ​ពី​ការ​រស់​​​នៅយ៉ាង​ហ៊ឺហា​នេះ ទេព សម្ផស្ស ក៏​តែង​តែ​ចេញ​ទៅ​ដើរ​លេង​នៅ​ឯ​​ក្រៅ​ប្រទេស​ជា​ញឹក​ញាប់​ផង​ដែរ ។

តួឯក ​ស្រី​ក្នុង​រឿង «ជីវិត​នាង​រក្សា» នាង ទេព សម្ផស្ស បាន​អះអាង​ បច្ចុ​ប្បន្ន​​នាង​ពិត​ជា​កំពុង​រស់​នៅ​ក្នុង​ខុនដូ​មួយ​កន្លែង​ម្តុំ​ទួល​ គោក ជា​មួយ​នឹង​ក្រុម​​គ្រួសារ​របស់​នាង​ពិត​ប្រាកដ​មែន ដែល​ការ​ចំណាយ​ក្នុង​​​​ការ​ជួល​ក្នុង​១​ខែ ចំនួន​១.១០០​ដុល្លារ​អាមេរិក ។

08162602f7d05a4d2671996162152យ៉ាង ​ណា​ក៏ដោយ ទេព សម្ផស្ស បាន​ទទួល​ស្គាល់​ថា បើ​តាម​លទ្ធ​ភាប​របស់​នាង គឺ​មិន​អាច​ជួលស្នាក់​អាស្រ័យ​បាន​ឡើយ តែ​នេះ​គឺ​ជា​ការ​ជួយ​ទំនុក​បម្រុង​ទាំង​ស្រុង​ពី​មិត្ត​ប្រុស​របស់​នាង​ដែល ​ជា​ជន​ជាតិ​ហ្វីលីពីន ។

ទេព សម្ផស្ស បន្ថែម​ថា មិត្ត​ប្រុស​របស់​នាង គឺ​ជា​ជន​ជាតិ​ហ្វីលីពីន​ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ ហើយ​បច្ចុ​ប្បន្ន​កំពុង​ធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​​ពួក​​នាង​ទាំង​ពីរ​បាន​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​ជាច្រើន​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ស្គាល់គ្នា​ពេល​ចូល​រួម​ពិធី​របស់​មិត្ត​ភក្តិ​ស្រី​របស់​នាង ។

នាង ​បញ្ជាក់​ថា មិត្ត​ប្រុស​របស់​នាង​តែង​តែ ជួយ​ផ្ចុងផ្ដើម​នាង​ជាបន្ត​បន្ទាប់ ហើយ​នាង​ក៏​មាន​ការ​ពេញ​ចិត្ត​នូវ​អត្តចារិក​មិត្ត​​ប្រុស​របស់​នាង​​ផង​ដែរ ដោយសារ​មិត្ត​ប្រុស​របស់​នាង​ គឺជាមនុស្ស​ចិត្ត​ល្អ និង​ចេះ​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​នាង​ ជា​ពិសេស​មិត្ត​ប្រុស​របស់​នាង​ក៏បាន​គាំទ្រ​នាង​បន្ត​ប្រឡូក​ក្នុង​វិស័យ​ សិល្បៈ​ផង​ដែរ ។

យ៉ាងណា​ក៏ដោយ បើ​ទោះ​បីជា​ពន្លក​ស្នេហ៍​របស់​នាង និង​បុរស​វ័យ​ក្មេង​ជនជាតិ​ហ្វីលីពីន​នេះ​បាន​អូស​ប​ន្លាយ​ពេល​អស់​ជាច្រើន​ ​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​ទេព សម្ផស្ស នៅតែ​មិន​ទាន់​មាន​គំរោង​ចូលរោង​ការ​នៅ​ថ្ងៃ​ណា​មួយ​ឡើយ ។ នាង​និយាយ​ថា គំរោង​រៀប​​ការ​នាង និង​មិត្តប្រុស​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​នាង​ក៏​មិន​នៅ​បែប​នេះ​រហូត​ដែល ខណៈ​ពេល​ដែល​ទាំង​សង​ខាង​បាន​ស្វែង​យល់​ចិត្ត​គ្នា​យ៉ាង​ច្បាស់​ទៅ​ហើយនោះ ៕

597_3597_7597_4Cam510

 

 

Related Articles

Back to top button
Close
Close