អាមេរិក​ ចាប់​ផ្ដើម​ស្វែង​រក​យន្ត​ហោះ​ម៉ា​ឡេស៊ី ​ដែល​សង្ស័យ​បាត​នៅ​សមុទ្រ​ឥណ្ឌា​

សារព័ត៌មាន​យុវវ័យថ្មី​/

អាមេរិក(១៤ មិនា ២០១៤)៖ នាវាកងទ័ពជើងទឹករបស់អាមេរិកដ៏ធំមួយ បានចាប់ផ្ដើម ចាកចេញពីឈូងសមុទ្រថៃហើយ ដោយចេញ​ដំណើរ​ទៅស្វែងរកយន្តហោះម៉ាឡេស៊ី MH 370 ដែលបាត ហើយស្វែងរកចាប់ពី ច្រកសមុទ្រ ម៉ាឡេស៊ី ម៉ាឡាកា ទៅ​ដល់​សមុទ្រ​ឥណ្ឌា​បន្ទាប់​ពី​ការ​ស្វែង​រក​ រយៈពេល៦ថ្ងៃ នៅសមុទ្រចិន​ភាគ​ខាងត្បូង​មិនបានរកឃើញដាន​យន្ត​ហោះ​នេះឡើយ។

ប្រតិបត្តិរបស់នាងវាកងទ័ពជើងទឹកអាមេរិក បានធ្វើឡើង បន្ទាប់ពីមានការសង្ស័យថា យន្តហោះ​ម៉ាឡេស៊ី MH 370 បានហោះហើរ ជាង​៤​ម៉ោង និងអាចហោះបានចំងាយ ជាង៤០០០គីឡូម៉ែត្រ ហើយ​វាអាចហោះទៅដល់សមុទ្រឥណ្ឌា។

បន្ទាប់ពី មានសេចក្ដីរាយការណ៍ថា យន្តហោះ​ម៉ាឡេស៊ី MH 370 ប្រភេទ Boeing 777 បាន​បាត់​ពីប្រព័ន្ធរ៉ាដា នៅម៉ោង ១និង​៣០​នាទី​ទៀប​ភ្លឺ នៅថ្ងៃសៅរិ៍ ទី៨មីនា ខណៈកំពុងហោះហើរពីក្រុងកូឡាឡាំពួ​ ទៅក្រុងប៉េកាំ​ប្រទេស​ចិន ​គឺប៉ុន្មានម៉ោងក្រោយមក មានការប្រតិបត្តិការ ជា​សាកល​ ដោយ​មានប្រទេសចំនួន៧ បានបញ្ជូនយន្តហោះ ៣៤គ្រឿង និងនាវាចំនួន៤២ មកប្រមូលផ្ដុំគ្នា​ស្វែងរក នៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ ប៉ុន្តែ​មិនមានសញ្ញាណាមួយថា យន្តហោះនេះបានធ្លាក់ នៅតំបន់សមុទ្រនេះ។

សហរដ្ឋអាមេរិក សម្រេចបញ្ជូន វានាកងទ័ពជើងទឹក USS Kidd ទៅសមុទ្រឥណ្ឌា និងច្រកម៉ាឡា​ការ ប្រទេសម៉ាឡេស៊ី ​គឺប្រតិបត្តិការ​ពិសេស​មួយ តាមការស្នើសុំ របស់រដ្ឋាភិបាលម៉ាឡេស៊ី៕

Related Articles

Back to top button
Close
Close