តុលាការវៀតណាមកាត់ទោស អតីតកាសែត និយាយរិះគន់រដ្ឋាភិបាល
សារព័ត៌មាន Cambodia News/
វៀតណាម (០៥ មីនា ២០១៤)៖ មានអាយុ៥០ឆ្នាំ លោក Truong Duy Nhat ដែលលាឈប់ពីការងារជាអ្នកកាសែតរបស់លោកនៅក្នុងឆ្នាំ២០១០នោះ ត្រូវ បានតុលាការប្រទេសវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពីរឆ្នាំ កាលពីអង្គារ។
ការប្រកាស សាលក្រម របស់តុលាការវៀតណាមនេះ គឺបន្ទាប់ពីអតីតអ្នកកាសែតរូបនេះ បានរិះគន់លើ ដឹកនាំកុម្មុយនិស្តរបស់ប្រទេសនេះ តាមblog របស់គាត់។ នេះបើតាមការ រាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានReuters។
ការកាត់ទោសនេះ ត្រូវបានគេមើលឃើញ ថា គឺជាការរឹតត្បិត សេរីភាពសារព័ត៌មានជាខ្លាំង របស់រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ទោះបីសេរីភាពសារព័ត៌មាន ត្រូវបានធានានៅក្រោមរដ្ឋធម្មនុញ្ញ។
ជាញឹកញយ អ្នកកាសែតក្នុងប្រទេសវៀតណាម តែងតែរងការចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារ ជាបន្ដបន្ទាប់ ក្រោយពេលដែល ពួកគេបានសរសេរ ឬផ្សាយព័ត៌មាន រិះគន់រដ្ឋាភិបាល។ ការធ្វើទុក្ខបុកន្និញអ្នកកាសែតក្នុងប្រទេសវៀតណាមនេះ ក៏តែងតែរិះគន់យ៉ាងចាស់ដៃផងដែរ ពីប្រទេសសេរី ដូចជា ប្រទេសអាមេរិកជាដើម៕