ស្ត្រី​អតីត​អ្នក​បឹង​កក់​ ៣​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​

សារព័ត៌មាន​​ Cambodia News​/

CH-00095ភ្នំពេញ(០៥ មីនា ២០១៤) ៖ សហគមន៍​បុរី​កីឡា​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាជ្ញាធរ​ឃាត់ខ្លួន​នៅ ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៤ ខណៈ​ដែល​ពួកគាត់​ព្យាយាម​ចូល​មក​សាលា​រាជធានី​ភ្នំពេញ​ដើម្បី ទាមទារ​អោយ​ដោះស្រាយ​បញ្ហា​លំនៅដ្ឋាន​របស់​ពួកគាត់ ហើយ​បាន​នាំ​យក​ទៅកាន់​ស្នងការ រាជធានី​ភ្នំពេញ​។​

ស្ត្រី​៣​នាក់​ដែល ​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​រួមមាន ១. សៀ ណា​រ៉េត ២. អ៊ឹម ស្រី​តូច និង ៣.​សាត ជា ហើយ​បើ​តាម​ការ​គ្រោង​ទុក​នៅ​ព្រឹក​នេះ​ដែរ​នឹង​មាន​សហគមន៍​ជាច្រើន​មក កាន់​សាលា​រាជធានី​ភ្នំពេញ​នេះ​ដើម្បី​ទាមទារ​អោយ​ដោះស្រាយ​បញ្ហា​របស់​ ពួកគាត់ ប៉ុន្តែ​តាម ទិដ្ឋភាព​ជាក់ស្តែង​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ​ក្រោយពី​ការ​ ឃាត់​ខ្លួន​ស្ត្រី​ទាំង​៣​នាក់ គេ​ឃើញ​មាន​តំណាង​សហគមន៍​បឹង​កក់​ប្រមាណ​៥-៦ នាក់ កំពុង​ឈរ​នៅ​ក្បែរៗ​នោះ​មិនទាន់​ហ៊ាន ចេញមុខ​លើក​បដា​តវ៉ា​នោះ​ទេ​

អតីត ​អ្នក​បឹកកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទទួលបាន​សំណង ៨​ពាន់​ដុល្លារ និង​២​លាន​រៀល ជា​សំណង​ដែល​ប្រជាពលរដ្ឋ​អតីត​បឹងកក់ ព្រម​ទទួលយក​ដោយ​បង្ខំចិត្ត ក្រោយពេល ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ផ្ទះសម្បែង​ពួកគាត់ ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​៕

Related Articles

Back to top button
Close
Close