ចិន ​នឹង​ដាក់​ទណ្ឌ​កម្ម​ក្រុម​ភេរ​វក​រសម្លាប់​មនុស្ស​ ២៩​នាក់ ​

សារព័ត៌មាន​​ Cambodia News​/

20140303 Sokចិន(០៣ មីនា ២០១៤)៖ បន្ទាប់​​ពី​​ប្រធានាធិបតី​​ចិន​​លោក​​​ស៊ី ជិនពី​ង ​​​​បាន​​អំពាវ​នាវ​​ដល់​​អាជ្ញា​ធរ​​​ចិន​ស៊ើប​អង្កេត​តាម​​ចាប់​ខ្លួន​​ ក្រុម​​អ្នក​​វាយ​ប្រហារនៅ​​ទី​ក្រុង​គុន​​មិញ​​ភ្លាមៗ​​រូ​ច​មក​ ប្រធាន​​កង​កម្លាំង​​សន្តិសុ​ខ​​​ប្រទេស​​ចិន​លោក ​Meng Jianzhu​ បាន​​ប្រញាប់​ទៅ​​តំបន់​កើត​ហេតុ​​នោះ​​ជា​បន្ទាន់​​កាល​ពី​ថ្ងៃ​​ទី​​០២​​ ខែ​ ​មីនា​ ដើម្បី​​ធ្វើ​ប្រតិ​បត្តិការ​​​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​​ក្រុម​​វាយ​ប្រហារ​ ​ មិន​​ស្គាល់​​មុខ​​ទាំង​​នោះ​​។​

​ប្រធាន​​កង​កំម្លាំង​សន្តិសុខ​​ បាន​​បន្ត​ទៀត​​ថា​ លោក​​នឹង​​ខិត​ខំ​​ប្រឹង​​ប្រែង​​តាម​​ប្រមាញ់​​ក្រុម​​ភេរវ​ករ​លា​ក់មុខ​​ ទាំង​នោះ​​មក​​ដាក់​ទោស​​តាម​​ផ្លូវ​ច្បាប់​​។​ នេះ​​បើ​​តាម​​ការ​ចុះ​ផ្សាយ​​របស់​ទីភ្នាក់​ងារ​​សារព័ត៌មាន​​ចិន​​ស៊ីន​​ ហួរ​​។​ ​ សារព័ត៌មាន​​ដដែល​​នេះ​បាន​​បន្ត​​ទៀត​ថា​ ការ​វាយ​​ប្រហារ​​​នេះ​គឺជា​​អំពើ​​ឧក្រិដ្ឋកម្ម​ប្រឆាំង​​នឹង​​មនុស្ស​ ជាតិធ្ងន់​ធ្ងរ​ ដែល​​មិន​ធ្លាប់​​កើត​ឡើង​​នោះ​​ឡើយ​​នៅ​​ប្រទេស​​ចិន​​។​

​ ​សូម​បញ្ជាក់​ថា​​កាល​ពី​​ថ្ងៃ​ទី​​០១​​ខែ​​មីនា​ នៅ​​ទីក្រុង​​គុន​​មិញ​​ប្រទេស​​ចិន​ ​មាន​​ការ​វាយ​ប្រហារ​​ដ៏​​សាហាវ​ឃោឃៅ​​មួយ​ពី​​ក្រុម​​ភេរ​វករ​​មិន​​​ ស្គាល់​​មុខ។ ពួកគេ​​បាន​​ធ្វើ​​សកម្មភាព​​សម្លាប់​​ដោយ​​មិន​​រើស​មុខ​ទៅ​លើ​​ប្រជាជន​​ ក៏ដូច​ជា​​ភ្ញៀវ​​ទេសចរណ៍​៕

Related Articles

Back to top button
Close
Close