គ្រោះថ្នាក់នាវាមុជទឹកនៅឥណ្ឌា បាត់ខ្លួនយោធា ២នាក់ និង របួស ៥នាក់
សារព័ត៌មាន Cambodia News /
ញូដេលី(២៦ កុម្ភៈ ២០១៤)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា កងទ័ពជើងទឹកឥណ្ឌា ២រូប កំពុងបាត់ខ្លួន និង ៥នាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពីគ្រោះថ្នាក់មួយទៀត បានកើតឡើងអំឡុង ពេលបំពេញការហ្វឹកហ្វឺន លើនាវាមុជទឹក ក្បែរឆ្នេរសមុទ្រនៃទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ។
ទូរទស្សន៍ក្នុងតំបន់ បានចេញផ្សាយថា គេបានឃើញផ្សែង ចេញពីនាវាមុជទឹក INS ស៊ីនឌួរ៉ាថ្នា ស្របពេលនោះក៏ មានមនុស្សបាត់ខ្លួន និង រងរបួសមួយចំនួនតែម្តង។ ទាហាន ដែលទទួលរងរបួស ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យយោធា បន្ទាប់ពីបរាជ័យក្នុង ការធ្វើសមយុទ្ធតាម ដែនសមុទ្រនោះរួចមក។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០១៣ នាវាមុជទឹកដដែលខាងលើនេះ បានលិចនៅ កំពង់ផែយោធារបស់ ទីក្រុងម៉ុមបៃ បន្ទាប់កន្លែងស្តុកគ្រាប់បែក របស់វាបានផ្ទុះ បណ្តាលឲ្យ នាយទាហានជើងទឹក ១៨រូបបាត់បង់ជីវិត៕ ប្រភព ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ (ប្រែសម្រួលដោយ DAP)