មូលហេតុ ដែលបណ្តាលឱ្យមានកូនក្រៅស្បូន
វត្តី/សារព័ត៌មាន Cambodia News/
សុខភាព(២៦ កុម្ភៈ ២០១៤)៖ ការថែទាំទារក គឺជាកត្តាសំខាន់បំផុតដែលស្ត្រីគ្រប់រូបគូរតែយល់ដឹង ដើម្បីការពារនូវគ្រោះថ្នាក់មួយចំនួនដែលយើងនឹកស្មានមិនដល់។
មូល ហេតុដែលបណ្តាលឱ្យមានកូនក្រៅស្បូនវាបណ្តាលមកពី បំពង់នាំកូនចេញត្រូវជិតស្ទះរន្ធមកត្រឹមកន្លែងណា បងហូរចុះមិនបាន មេរូបពីស្បូនហែលឡើងទៅបានប៉ុន្តែដល់វាចូល ទៅ ក្នុងពងបានហើយវា ត្រឡប់មកស្បូនវិញមិនរួច។
ម្យ៉ាងទៀត បំពង់នាំពងនោះវាមានសភាពបែបណាដែលជាលក្ខណៈងាយ នាំឱ្យបងវាធ្វើសម្បុកនៅត្រង់កន្លែងនោះទៅ។កាលណាពងនិងមេរូបបាន ក្លាយជាសាច់ដុំមួយតូចហើយ វាចេះតែរីកចម្រើនធំឡើងមួយថ្ងៃបន្តិចៗជាលំដាប់។
កាលណា វាធំមែនទែន បំពង់នាំកូនចេញមិនអាចទ្រទ្រង់បាន ហើយក៏ត្រូវបែកធ្លាយកាលណាបំពង់បែកធ្លាយហើយ នាំឱ្យសរសៃឈាមត្រូវដាច់ចេញឈាមយ៉ាងច្រើនចូលទៅក្នុងពោះនឹងចេញមកតាម បាតនាំឱ្យស្ត្រីជាម្តាយអាចស្លាប់បាន បើយើងមិនប្រញ៉ាប់ប្រញាល់យក ទៅមន្ទីរពេទ្យឱ្យគេវះកាត់ភ្លាំមទេនោះ៕