អ្នកម្តាយត្រូវដឹងពេលកូនស្រីដល់អាយុមានរដូវ
វត្តី/សារព័ត៌មាន Cambodia News/
សុខភាព(២៦ កុម្ភៈ ២០១៤)៖ កូនស្រីវ័យជំទង់តែងតែមានបញ្ហាលំបាក ហើយអាចភ័យនៅពេលដែលខ្លួននាងចាប់ផ្តើមមានរដូវជាលើកដំបូង ដូច្នេះនៅមុនពេលនោះមានតែមាតាទេទើបមានស្និទ្ធស្នាលជាមួយកូនស្រី ជាងឪពុក គួរតែផ្តល់ព័ត៌មានគ្រប់គ្រាន់ដើម្បីឱ្យកូនស្រីបានដឹងអំពីតលក្ខណៈ ធម្មជាតិរបស់ស្ត្រីភេទ។
មនុស្សភាគច្រើនដែលតែងតែគិតឃើញថាការរស់នៅនាពេលបច្ចុប្បន្ននេះនាំឱ្យ យុវ័យយល់ច្បាស់អំពីអ្វីដែលចាំបាច់សម្រាប់នាង។ ប៉ុន្តែបើនិយាយពីភាពជាក់ស្តែងវិញនោះ ក្មេងស្រីតែងតែទទួលរងការព្រួយបារម្ភពេលខ្លះបែរជាកើតការភ័យព្រួយ យ៉ាងខ្លាំងនៅលើកដំបូងបង្អស់ ដែលនាងទើបតែចាប់ផ្តើមមានរដូវមកនោះ។
ដូច្នេះហើយទើបបានជាចាំបាច់ត្រូវតែផ្តល់ការរំឮកទូន្មាន និងប្រាប់ពីការពិតឱ្យកូនស្រីបានយល់ដឹង ពិសេសអំពីបាតុភូតជីវសាស្ត្រដែលស្ត្រីតែងតែកើតមានឡើងប្រចាំកាយ។ ដំបូងបង្អស់នោះចាំបាច់ណាស់ ត្រូវតែមានការណែនាំព្រមទាំងរំឮកដាស់តឿនជាមុនសិន ដើម្បីឱ្យក្មេងស្រីយល់ដឹងពីការថែរក្សាអនាម័យប្រដាប់បន្តពូជរបស់នាង ដូចជាការប្រើប្រាស់ទឹកស្អាត ការប្រើប្រាស់សំឡីអនាម័យដើម្បីកុំឱ្យនាងមានការភ្ញាក់ផ្អើលនៅពេល ថ្ងៃនោះបានឈានចូលមកដល់។
ហើយសូមកុំឱ្យកូនស្រីរបស់អ្នកមានការភ័យខ្លាច សំខាន់នោះគឺត្រូវតែឱ្យនាងដឹងថា រដូវប្រចាំខែគឺជាអ្វី? សូមយល់ដឹងថា រដូវប្រចាំខែគឺដោយសារការជះឥទ្ធីពលនៃបណ្តាអ័រម៉ូនភេទ ការវិវត្តរបស់វានៅក្នុងដៃស្បូន ពិសេសគឺការមានឈាមរដូវប្រចាំខែយ៉ាងនេះ ដើម្បីឱ្យពងអូវុលជ្រុះធ្លាក់មក ជួបប្រសព្វគ្នាជាមួយមេជីវិតដើម្បីបង្កកំណើត៕