កូរ៉េខាងត្បូង និងអាម៉េរិក ចាប់ផ្ដើមលេងល្បែង សង្គ្រាមប្រចាំ ឆ្នាំ
សារព័ត៌មាន Cambodia News/
សេអ៊ូល៖ ការរួមបញ្ចូលគ្នា រវាងកងយោធា កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃចន្ទនេះបាន ចាប់ផ្ដើម សមយុទ្ធយោធាប្រចាំឆ្នាំ របស់ពួកគេហើយ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ បានចេញផ្សាយដោយយោង តាមក្រសួងការពារជាតិ កូរ៉េខាងត្បូងឲ្យដឹងថា សមយុទ្ធ យោធា នេះនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី២៤ កុម្ភៈ នេះរហូត ដល់ថ្ងៃទី ០៦ មិនា ហើយទីប្រតិបត្តិការ នៅឯលានសមយុទ្ធ នឹងបន្ដដល់ថ្ងៃទី១៨ មេសា ឆ្នាំ២០១៤ខាងមុខ។
ទាហានអាម៉េរិកប្រហែលជា ៥.២០០នាក់រួមបញ្ចូលទាំង ១.១០០ នាក់ដែលមកពីឧបទ្វីបកូរ៉េ នឹងចូលរួម ជាអ្នកគ្រប់គ្រង និងបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ ចំណែកឯកង យោធាអាម៉េរិក ៧.៥០០ នាក់រួមទាំង ៥.១០០ នាក់មកពីប្រទេសផ្សេងទៀតនឹងចូលរួមនៅក្នុងទីលានសមយុទ្ធ។
ចំនួនទាហានចូលគ្រប់គ្រង ប្រព័ន្ធកុំព្យូទ័រមានការកើនឡើងចំនួន៣.៥០០នាក់ បើធៀបនឹង ឆ្នាំមុន ប៉ុន្ដែតួលេខអ្នក ចូលរួមសមយុទ្ធមានការថយចុះ ១០.០០០នាក់ នៅក្នុងឆ្នាំ២០១៣។ ចំនួនតួលេខសរុបត្រូវបានបញ្ជូនទៅ អាម៉េរិក ដែលជាការចំណាយទៅលើការធ្វើ សមយុទ្ធ យោធា និងការចំណាយទៅលើការគ្រប់គ្រង ប្រព័ន្ធកុំព្យូទ័រ។
អ្នកនាំពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កងយោធាកូរ៉េខាងត្បូង១០.០០០ នាក់នឹង ចូលរួមនៅ ក្នុងនោះដែរ និងទាហាន ២០០.០០០នាក់ នឹងចូលរួមនៅក្នុងការធ្វើ សមយុទ្ធ ដែលបានដាក់ ចេញលើដី អាកាស សមុទ្រ បេសកកម្ម និងប្រតិបត្តិការពិសេស ហើយ “កូរ៉េខាងត្បូង និងអាម៉េរិក គ្រោងនឹងប្រតិបត្តិការ សមយុទ្ធនៅថ្ងៃនេះដោយមិន មានការផ្លាស់ប្ដូរទេ។” ប្រភព ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ (ប្រែសម្រួលដោយ៖ DAP)