ការទទួលទានអាហារក្នុងអំឡុងពេលជិតសម្រាលកូន
សារព័ត៌មាន Cambodia News/
វិធីដ៏ប្រសើរ ដើម្បីដោះស្រាយការមិនស្រួលក្នុងខ្លួនទាក់ទងនឹងការឈឺពោះជិត សម្រាលកូន គឺការទទួលទានអាហារឱ្យបានត្រឹមត្រូវ។ ការទំពារអាហារសម្រន់ដែលអ្នកចូលចិត្ដអាចផ្ដល់ឱ្យអ្នកនូវ ភាពវិជ្ជមានក្នុងខ្លួនពេលឈឺពោះជិតសម្រាលកូនពោលគឺ ជួយឱ្យអ្នកមានសមត្ថភាពដោះស្រាយការពិបាក។
១. ក្នុងករណីអ្នកត្រូវការបង្កើនថាមពលរាងកាយបន្ថែមចូរពិចារណា ចំពោះអាហារសម្រន់វេចខ្ចប់រួចស្រេចសម្បូរដោយថាមពលខ្ពស់។ ជម្រើសអាហារមួយចំនួននោះអាចរួមមាននំស្រួយប៊ឺចំណិតសាច់មិនមាន ជាតិខ្លាញ់ ផ្លែឈើ ប្រូមា(Cheese)និងប្រភេទអាហារផ្សេងៗទៀត។
នៅ ពេលអ្នកមានគម្រោងទទួលទានអាហារក្នុងអំឡុងពេលឈឺពោះជិត សម្រាលកូនចូរចងចាំជានិច្ចថា ការដុតរំលាយអាហារក្នុងរាងកាយរបស់អ្នក មានដំណើរការយឺតនារយៈពេលនេះ។ ហេតុដូច្នេះចូរទទួលទានអាហារក្នុងបរិមាណតិចដើម្បីឱ្យការរំលាយ អាហារដំណើរការបានស្រួល។
២.ចំពោះការទទួលទានភេជ្ជៈ អ្នកអាចសាកល្បងទទួលទានទឹកទឹកផ្លែឈើស្រស់ដោយមិនមានលាយជាតិខាប់ និងត្រូវចៀសវាងភេសជ្ជៈងកីឡាភេសជ្ជៈមានហ្គាសច្រើន ទឹកតែ ឬកាហ្វេខ្មៅ។
៣. ប្រសិនបើលំហាត់ប្រាណដកដង្ហើមវែងៗធ្វើឱ្យបំពង់ក. របស់អ្នកស្ងួតការបៀមដុំទឹកកកគឺជាដំណោះស្រាយ ដ៏ប្រសើរ ។ការបៀមដុំទឹកកកធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងធ្វើឱ្យ បំពង់ករបស់អ្នកមានសំណើម។
៤.ប្រសិនបើគ្រូពេទ្យអនុញ្ញាតិ ឱ្យអ្នកទទួលទានអាហាររឹងចូរពិចារណាចំពោះប្រភេទអាហារមានរសជាតិ ស្រាល។ចូរកុំភ្លេចដាក់បញ្ចូលប្រភេទអាហារ ដែលអ្នកចូលចិត្ដផង។ជម្រើសអាហារមួយចំនួនអាចដូចជាសង់ខ្យាមាន រសជាតិស្រាល នំបុ័ងអាំងលាបជាមួយJamធញ្ញជាតិនិងចាហួយជាដើម។ ចូរចៀសវាងការទទួលទានអាហារសម្រន់មានខ្លាញ់ច្រើនអាចធ្វើឱ្យរាងកាយ របស់អ្នកស្ពឹកនិងទន់ល្ហិតល្ហៃ។
៥.ប្រសិនបើវេជ្ជបណ្ឌិត ផ្ដល់អនុសាសន៍ឱ្យអ្នកទទួលទានអាហាររាវវាគួរតែជារឿងដ៏ប្រសើរ ក្នុងការទទួលទានស៊ុបផ្សេងៗដែលធ្វើដោយដៃអ្នកនៅផ្ទះ។ ចូរគិតដល់ស៊ុបមាន់ឬស៊ុបបន្លែដែលត្រូវបានរៀបចំរួចរាល់នៅឯផ្ទះ ប៉ុន្ដែអ្នកត្រូវឱ្យប្រាកដថាស៊ុបនោះមិនមានរសជាតិប្រៃពេកនោះទេ ៕