ស្ត្រី​ឈឺ​ចាប់​ពេល​រួម​ភេទ​គួរ​ព្យាបាល​បែបណា​?​

សារព័ត៌មាន​​ Cambodia News​/

សុខភាព(១៩ កុម្ភៈ ២០១៤)៖ ការព្យាបាល​មួយចំនួន​សម្រាប់​ស្ត្រី​ដែល​មាន​ការឈឺចាប់​ខ្លាំង​ពេល​រួមភេទ​ គឺ​មិន​មាន​ការទាមទារ​អ្វី​ធ្វើ​ក្នុង​ន័យ​វេជ្ជសាស្ត្រ​នោះទេ​។ ឧទាហរណ៍ ក្នុងករណី​ដែល​មាន​ការឈឺចាប់​ខ្លាំង​ក្នុង​ពេល​រួមភេទ​ក្រោយពី​មាន​ផ្ទៃពោះ​ ហើយ​នោះ ចូរ​រង់ចាំ​យ៉ាង​ហោច​ណាស់ ៦​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច​ទើប​ជា​ការល្អ​។

5(350)ចូរ ​ប្រាកដថា អ្នក​បាន​អនុវត្តន៍​នូវ​របៀប​ធ្វើយ៉ាងណា​ថ្នម​ដៃ និង​អត់ធ្មត់​។ ករណី​ដែល​មាន​ភាព​ស្ងួត​នៅ​ទ្វារមាស ឬ​កង្វះ​ទឹក​រំអិល ចូរ​ព្យាយាម​ប្រើប្រាស់​ទឹករំអិល​បន្ថែម​។​

ការព្យាបាល​មួយចំនួន​ សម្រាប់​ស្ត្រី​ដែល​មាន​ការឈឺចាប់​ក្នុងពេល​រួមភេទ តែ​ត្រូវការ​ការថែទាំ​ពី​គ្រូពេទ្យ​។ បើសិនជា​ការ​ស្ងួត​ទ្វារមាស​កើតឡើង​ដោយសារ​ការ​រាំង​រដូវ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អំពី​ការប្រើប្រាស់​ក្រែ​មលាប​ប្រភេទ​អេ ​ស្ត្រូ​ជែន ឬ​ថ្នាំ​មាន​វេជ្ជបញ្ជា​ផ្សេងៗ​ទៀត​។ មូលហេតុ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​អោយ​ឈឺចាប់​ក្នុងពេល​រួមភេទ​ក៏​ប្រហែលជា​ ត្រូវការ​ថ្នាំ​មាន​វេជ្ជបញ្ជា​ព្យាបាល​ដែរ​។​

ក្នុងករណី​ឈឺចាប់​ ក្នុងពេល​រួមភេទ​ដែល​មិន​មាន​មូលហេតុ​ទាក់ទង​នឹង​ វេជ្ជសាស្ត្រ ការព្យាបាល​ខាង​ផ្លូវភេទ​ប្រហែលជា​មាន​ប្រយោជន៍​ជាង​។ អ្នក​ខ្លះ​ប្រហែលជា​ត្រូវ​ការដោះស្រាយ​បញ្ហា​ដូចជា ការ​ដែល​យល់​ថា​ខ្លួនឯង​មាន​កំហុស​, ជម្លោះ​ផ្ទៃក្នុង​ដែល​មិន​ទាក់ទង​នឹង​ការ​រួមភេទ ឬ​អារម្មណ៍​សោកស្តាយ​អំពី​ការបំពាន​ខាង​ផ្លូវភេទ​កាលពីមុន​។​

ចូរ​ ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​បើសិនជា​មាន​រោគសញ្ញា​ដូចជា ហូរឈាម​, ដំបៅ​នៅ​ប្រដាប់ភេទ​, រដូវ​មក​មិន​ទៀងទាត់​, ហូរ​ទឹករំអិល​តាម​ទ្វារមាស ឬ​សាច់ដុំ​នៅ​ទ្វារមាស​កន្ត្រាក់​ដោយ​ខ្លួនឯង​៕ (ប្រភព​ health.com.kh)​

Related Articles

Back to top button
Close
Close