លោក ហ៊ុន សែន ក្រើន​រំលឹក​មន្ត្រី​ពាក់​ព័ទ្ធ​ចំពោះ​ការ​ទារ​ភាស៊ី​តាម​ផ្សារ ​

សារព័ត៌មាន​ Cambodia News​/

20140217_market in cambodiaភ្នំ ​ពេញ​(១៨ កុម្ភៈ ២០១៤)៖ ថ្លែង​នៅ​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជ័យលាភី​និង​វិញ្ញាបនបត្រ​ដល់​ សិស្ស ​មន្ត្រី​ជាន់​ខ្ពស់​​​ជំនាន់​​កំណែ​ទម្រង់​​រដ្ឋ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ខែកុម្ភៈ លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ សែន ​បាន​ស្នើរ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ ក្រុង​ទូទាំង​ប្រទេស​ ត្រូវ​ចុះ​ត្រួត​ពិនិត្យ​ឡើង​​វិញ​ចំពោះ​ សកម្មភាព​ក្រុម​អ្នក​ដើរទា​ភាស៊ី​តាម​ផ្សារ​។​

​ លោក​ ហ៊ុន​ សែន​ បាន​​បញ្ជាក់​ថា នៅ​តាម​ផ្សារ​ខ្លះ​មាន​ក្រុម​អ្នក​ដើរទា​ភាស៊ី​ទៅ​ទាត់ កញ្ច្រែង​លក់ដូរ​របស់​ក្រុម​ប្រជាពលរដ្ឋ​និង អាជីវ​ករ​នាំឲ្យ​មាន​ការរិះគន់​មកលើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​យ៉ាងខ្លាំង​។​

ហេតុដូចនេះ​អភិបាល​រាជធានី និង​អភិបាលខេត្ត​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​​​លើ​អ្នក​ដេញ​ភាស៊ី តាម​ផ្សារ​ទាំង​អស់នោះ​ឡើងវិញ​។​មិនតែប៉ុណ្ណោះ ការត្រួតពិនិត្យ​នេះ​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​មុនគេ នៅ​រាជធានី​ភ្នំពេញ​៕

Related Articles

Back to top button
Close
Close