CNRP រង់​ចាំ​ការ​កំណត់​ថ្ងៃ​ជួប​ចចារ​ជា​ថ្មី​ជា​មួយ ​CPP​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ(១៥ កុម្ភៈ ២០១៤)៖ កាល​ពី​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ គណបក្ស​សង្គ្រោះ​ជាតិ បាន​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​​ថា​ ខ្លួន​រង់ចាំ​ការកំណត់​ថ្ងៃ​ជំនួប​ជាថ្មី​ ជាមួយ​គណបក្ស​ប្រជា​ជន​​កម្ពុជា ដើម្បី​ជជែក​ពី​កំណែទម្រង់​ការបោះឆ្នោត និង​ឈាន​ទៅរក​ការ​បោះ​ឆ្នោត​​មុន​អាណ្ណត្តិ​។​

គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃជំនួបចចារកន្លងមក។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃជំនួបចចារកន្លងមក។

ការប្រកាស​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើសុំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចាត់​តំណាង​​របស់​ខ្លួន ជួប​ចរចា​ជា​មួយ​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រៀបចំ​យន្តការ​មួយ​សម្រាប់​កិច្ច​ដំណើរការ​កែទម្រង់​ការបោះ​ឆ្នោត នាពេលខាងមុខ។

​សេចក្តីថ្លែងការណ៍​គណ​ប្រឆាំង ឲ្យដឹងថា ​គណបក្សប្រឆាំង​ចង់​ដោះស្រាយ​ការ​ជាប់​គាំង​បច្ចុប្បន្ន គឺ​គោរព​តាម​ឆន្ទៈ ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ដែល​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ ការបោះឆ្នោត​ឆ្នាំ​២០១៣​ឬ​បោះឆ្នោត​វិញ​មុន​អាណ្ណត្តិ​។

សេចក្តីថ្លែងការណ៍ ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ មានបំណង​ចង់​ដោះស្រាយ​ដោយ​សន្តិ​វ​ធី អហិង្សា តាមរយៈ​ការជជែក ពិភាក្សា រក​ដំណោះស្រាយ ដូច្នេះ​គណបក្ស​រង់ចាំ​ការ​កំណត់​ថ្ងៃ​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចាត់តាំង​តំណាង​របស់​ខ្លួន​ចូលរួម​ជជែក រៀបចំ​យន្តការ​កំណែ​ទម្រង់ការ​បោះឆ្នោត នាពេលខាងមុខ ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​សមាស​ភាព​គជប និង​កំណត់​ថ្ងៃ​នៃ​ការបោះឆ្នោត​ឡើងវិញ​មុន​អាណ្ណត្តិ​។​

​​​ចំ​ ណែកសេចក្តីថ្លែងការណ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នេះ​ឲ្យដឹងថា កំណែទម្រង់​ការបោះឆ្នោត ជា​កិច្ចដំណើរការ​ដែល​ធ្លាប់​​បាន​អនុត្ត​ជា​បន្ត​បន្ទាប់​​កន្លង​ទៅ និង​ជា​កំណែទម្រង់​ដ៏​ស្មុគស្មាញ ដែល​ទាមទារ​ពេលវេលា ដោយ​មិន​អាច​អូសបន្លាយ​ពេលវេលា​តទៅ​​ទៀត​បាន​ឡើយ​។​

គណបក្ស​ប្រជាជន​ កម្ពុជា​ បញ្ជាក់​ទៀត​ថា កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ផ្លាស់​ប្តូរ​ប្រធានបទ និង​លក្ខខណ្ឌ​នែ​ការទាមទារ​ជា​បន្តបន្ទាប់ ជា​ហេតុ​ធ្វើឲ្យ​ការ​ពិភា​ក្សា​អំពី​កិច្ចដំណើរការ​កំណែទម្រង់​ការបោះឆ្នោត ត្រូវ​បាន​អូសបន្លាយរ​ហូត​មក​ទល់​បច្ចុប្បន្ន​នេះ​៕

Related Articles

Back to top button
Close
Close