កូរ៉េ​ខាង​ត្បូង​ ប្រកាស​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ ​អាម៉េរិក​ សប្ដាហ៍​ក្រោយ​

សារព័ត៌មាន​ Cambodia News​/

សេអ៊ូល(៧ កុម្ភ៖ ២០១៤) ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះភ្នាក់ងារសារព័ត៌មានចិន ស៊ិន​ហួ បានចេញ ផ្សាយឲ្យដឹងថា ប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាសថា ខ្លួននឹងចូលរួមធ្វើ សម​យុទ្ធ​យោធា ជា មួយនឹងសហរដ្ឋអាម៉េរិក នៅសប្ដាហ៍ក្រោយ។ នេះបើយោងតាម ក្រសួង​ការ​ពារ​ជាតិបានឲ្យ ដឹងនៅថ្ងៃសុក្រ ជាការជូនដំណឹង ដល់កូរ៉េខាងជើង នូវកាល​វិភាគ​មួយ​ក្នុង​រយៈ​ពេលខ្លី។

S_0151អ្នកនាំពាក្យក្រសួងការពារជាតិលោក វី យុង សោព បានប្រាប់សន្និសីទសារព័ត៌មានថា កង​យោ​ធារួមគ្នា រវាងកូរ៉េខាងត្បូង និងអាម៉េរិក នឹងធ្វើការប្រកាសកាលវិភាគ នៅដើមសប្ដាហ៍ នេះ ដោយបាននិយាយថា កូរ៉េខាងជើងនឹងត្រូវ ជូនដំណឹងតាមរយៈ អង្គការសហប្រជាជាតិ ដែលបានបង្កើត ឡើងកន្លងមកនូវ កិច្ចព្រមព្រៀងឈប់បាញ់ ហើយឈានទៅ បបញ្ចប់​សង្គ្រាម​ កូរ៉េ នៅក្នុងឆ្នាំ១៩៥០-១៩៥៣ នោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បានជម្រុញ កូរ៉េ​ខាងត្បូង ឲ្យផ្អាកកាលវិភាគធ្វើ សមយុទ្ធយោធាជាមួយអាម៉េរិក ដើម្បីជាថ្នូរនឹងការ ពិចារ​ណាឡើងវិញចំពោះ ការជួបជុំនៃក្រុមគ្រួសារ ត្រូវបានបំបែកបំបាក់ ដោយសង្គ្រាមកូរ៉េ។

ប្រទេសកូរ៉េទាំងពីរ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ កន្លងទៅនេះដើម្បី រៀបចំការជួបជុំក្រុម គ្រួសារ ទាំងពីរ ដែលនឹងចាប់ផ្តើម ធ្វើឡើងពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈ នៅឯរមណីយដ្ឋាន នៅកូរ៉េខាងជើងមួយ តាមព្រំដែនមានឈ្មោះថា ភ្នំគុមហ្គាង។

នៅថ្ងៃពុធដែលនោះ នៅពេលដែលទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានប្រារព្ធកិច្ចពិភាក្សា ដើម្បី វែកញែកនូវ ព័ត៌មានលម្អិត អំពីការជួបជុំនេះ កងទ័ពអាកាសរបស់ សហរដ្ឋអាម៉េរិកបាន បើកយន្តហោះ ចម្បាំងនុយក្លេអ៊ែរ-B 52 នៅតំបន់សមុទ្រ ភាគខាងលិចប្រទេស កូរ៉េខាងត្បូង ដែលប្រការនេះបាន បង្កឱ្យមានប្រតិកម្ម ប្រឆាំងយ៉ាងខ្លាំងពី សំណាក់កូរ៉េខាងជើង៕ ប្រភព ទី​ភ្នាក់​ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួលដោយ ៖ DAP)

Related Articles

Back to top button
Close
Close