​ព្រះ​សុវណ្ណ​កោដ្ឋ ​និង​ព្រះ​បរម​ សារី​រិក​ធាតុ​ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ(៧ កុម្ភៈ ២ឥ១៤)៖ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ បាន​យាង​ត្រឡប់​មក​ឃុំ​គ្រង​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ ​ហើយ បន្ទាប់ពីក្រុមចោរឥតសាសនាលួចយក ទៅ​អស់​រយៈ​ពេល​ជិត ២ខែពីព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ។

S-004ជាមួយនឹងការតាមរកឃើញមកវិញ នូវ​ព្រះ​សុវណ្ណ​កោ​ដ្ឋ ​និង​ព្រះបរមសារីរិកធាតុ​កម្លាំង​សមត្ថ​កិច្ច ក៏​បាន​ឃាត់​​ខ្លួន​ជន​ល្មើស​​​ឈ្មោះ ​ កែវ រស្មី ភេទប្រុស អាយុ ២៤​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ និងជាជនញៀនថ្នាំ ដែល​ជា​អ្នក​ធ្វើសកម្មភាពលួច រួមនិ​ង​ស្រ្តី​ជា​អ្នក​ទទួល​ទិញ​៣​តំណ​មក​ហើយ​នោះ ឈ្មោះ សារ៉េត អាយុជាង ៣០ឆ្នាំ ​ ដែល​ជន​សង្ស័យស្ថិតក្នុង ភូមិកោះ ឃុំខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។

បើតា​មប្រ​ភ​ពពីស​មត្ថកិច្ច ​ខេត្ត​កណ្តាល ​បាន​បញ្ជាក់​ថា ប​ន្ទា​ប់​ពី​កា​របើ​ក​ស្រាវ​ជ្រាវ​រ​កឃើ​ញ​នៅ​ក្នុ​ង​ ខេត្តតាកែវ​ហើយនោះ​ កម្លាំង​សម​ត្ថកិច្ច រួម​នឹងកម្លាំងខេ​ត្តក​ណ្តាល ​និម​ន្ត​ស​ម្តេច​ព្រះ​ពោ​ធិ​វាំ​ង​ អ៊ំ លឹមហេ​ង ព្រះស​ង្ឃនាយករង​ទី ​២ ទៅ​ពិនិត្យ​មើល ​។

ក្រោយ​ការ​ពិ​និ​ត្យរប​ស់សម្តេចសង្ឃ អ៊ំ ​លឹមហេង​ បា​នបញ្ជាក់ថា ​ព្រះសុវណ្ណកោដ្ឋ ​និង​ព្រះ​បរ​ម​សា​រី​រិ​ក​ធាតុ​ ពិត​ជានៅគង់​វង្សដូ​ចដើ​មមិន​ទាន់មា​នការបា​ត់បង់នោះទេ​ ។ សូម​បញ្ជាក់ថា​ ការពិ​និត្យមើ​ល ​ ព្រះសុ​វណ្ណកោដ្ឋ ​និង​ ព្រះបរ​មសារី​រិកធាតុ ​ដោយ​សម្តេចស​ង្ឃ ​គឺមា​នការ​ចូល​រួមពី អភិបាលខេ​ត្ត​កណ្តាល ​និង​ តាកែវ​ រួម​នឹងចៅ​ក្រមទាំ​ងពីរខេ​ត្ត ព្រ​មទាំង​ ស្ន​ង​កា​រ​ន​គ​រ​បា​ល​ទាំ​ង​ពី​រ​ខេត្តផងដែ​រ ​។​

សូមប​ញ្ជាក់​ថា​ ​ព្រះ​សុ​វ​ណ្ណកោ​ដ្ឋ​ព្រះប​រ​ម​សា​រី​រិក​ធា​តុ​ ​និ​ង​វ​ត្ថុមាន​តម្លៃជា​ច្រើ​នទៀត ដែល​ត​ម្ក​ល់ទុ​ក​គោ​រពបូ​ជា​នៅ​ក្នុ​ងព្រះ​ស​ក្យ​មុនី​ចេតិ​យលើភ្នំ​ព្រះរា ​ជទ្រ​ព្យ ​ត្រូវបា​ន​ក្រុ​មចោ​រ​ឥ​ត​សា​ស​នា​លួ​ច​យ​ក​ទៅ​កាល​ពី​វេលាយ​ប់ទៀ​ប​ភ្លឺ ​ថ្ងៃ​ទី១​០ ​ខែ​ធ្នូ​ ​ឆ្នាំ២០១​៣​៕

Related Articles

Back to top button
Close
Close