កម្មករក្រុមហ៊ុនស៊ិនទ្រី បន្តធ្វើកូដកម្មនៅខាងមុខស្នាក់ការ

សារព័ត៌មាន​យុវវ័យថ្មី​/

04-RSM-01ភ្នំ ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​០៥ ខែកុម្ភៈ នេះ កម្មករ​ក្រុម​ហ៊ុនស៊ិនទ្រី បន្ត​នាំគ្នា​ធ្វើកូដ​កម្ម​នៅ​ខាង​មុខ​ស្នាក់​ការ​ ក្នុង​សង្កាត់​ដង្កោ ប្រយោ​ជន៍​ដើម្បី​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ ចំនួន​ ៩ចំណុច ដោយ​មិនអើ​ពើនឹង​ការ​ប្រមូល​សំ​រាមនៅ​ក្នុង​រាជធានីភ្នំ​ពេញឡើយ។

ដោយសារតែមិនទាន់អាចរកដំណោះ ស្រាយបាននោះ ធ្វើឱ្យសំរាមនៅតាមដងផ្លូវ នានា ក្នុងរាជធានីភ្នំពេញ គរស្ទើរក្លាយជាភ្នំ ប៉ះពាល់បរិស្ថាន សោភ័ណ្ឌភាព និងសុខភាព របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។

សូម​ រំលឹក ថាការចរចា​រវាង​តំណាង​កម្មករក្រុមហ៊ុន​ស៊ីន​ទ្រី ជាមួយ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​មានការ​ ចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ខណ្ឌដង្កោ​ នោះ​ កាល​រសៀល​ថ្ងៃទី០​៣-០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ គឺ​ពុំទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​នៅឡើយ​ទេ​ ក្នុងការ​ទាមទារ​លក្ខខណ្ឌ​ការ​ ងារ​ ៩ចំណុច​ ក្នុងនោះមានការសុំ​ដំឡើង​ប្រាក់ខែ​គោល ១៥០ ដុល្លារ ក្នុង​មួយខែផងដែរ។

បើតាមសេចក្តី​រាយការណ៍​បានឱ្យដឹងថា នៅ​ព្រឹកនេះ អភិបាល​រង​រាជធានី​ភ្នំ​ពេញ លោក ​ឃួង ស្រេង ក៏បាន​ចុះ​មក​ធ្វើការ​សម្រប​សម្រួលផង​ដែរ តែពុំ​ទទួល​បាន​លទ្ធផល​ល្អឡើយ៕

dsc061611

Related Articles

Back to top button
Close
Close