ក្មេងស្រី ជាច្រើនត្រូវគេ រំលោភក្នុងថ្ងៃចូលឆ្នាំចិន
សារព័ត៌មាន Cambodia News /
វៀតណាម(៤ កុម្ភៈ ២០១៤) ៖ តាមរបាយការណ៍ របស់ប្រភពពត៌មាន បានអោយដឹងថា មាននារីវ័យក្មេងជាច្រើន ត្រូវ គេរំលោភ ដោយសារតែស្រវឹងស្រា ពេលផឹកស៊ី អបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន និង វៀតណាម នារីវ័យក្មេងទាំងអស់នោះ មានអាយុចន្លោះពី ១៧ឆ្នាំ ដល់២១ឆ្នាំ ហើយរស់នៅ ក្នុងខេត្តចំនួន ២គឺ ខេត្ត Dak Nong និងខេត្ត Long An ប្រទេសវៀតណាម។
ប៉ូលីសតាមតំបន់បានអោយដឹងថា ករណីរំលោភទាំងនេះ កើតឡើងបន្ទាប់ពីពួកនាង បានផឹកស៊ី សប្យាយក្នុងថ្ងៃចូលឆ្នាំ រួចស្រវឹងមិនដឹងខ្លួន។ ក្មេងស្រីរងគ្រោះម្នាក់ អាយុ ១៧ឆ្នាំ ត្រូវបានក្រុមគ្រួសារ ដើរស្វែងរក អស់រយៈពេល៣ថ្ងៃ ទើបរកឃើញ ព្រោះថានាងមិនហ៊ានចូលផ្ទះ ដោយសារតែ នាងត្រូវបានគេរំលោភ។
នាងបានរៀបរាប់ថា នៅថ្ងៃចូលឆ្នាំ មិត្តភក្រ័របស់នាង បានបបួលទៅផឹកស៊ី ជប់លៀងយ៉ាងសប្បាយ លុះពេលត្រឡប់មកផ្ទះវិញយប់ជ្រៅ ហើយពួកនាងក៍បានឈប់ក្អួតតាមផ្លូវ ហើយស្រាប់តែមិនដឹងអ្វីទាំងអស់ គ្រាន់តែដឹងខ្លួនវិញ ឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពអាក្រាតកាយ នៅកណ្តាលក្នុងផ្ទះសំណាក់ ហើយ ដោយដឹងខ្លួនថាត្រូវគេ រំលោភនាងក៍មិនហ៊ានត្រឡប់ទៅផ្ទះវិញ៕