លោក ប៉ា សុជាតិវង្ស ព្រមានដកតំណែងប្រធានផ្សារធំៗក្នុងរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៤ កុម្ភៈ ២០១៤) ៖ ក្នុងកិច្ចប្រជុំជាមួយលោកប្រធាន អនុប្រធាន និងគណៈគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ កាលពីរថ្មីៗកន្លងទៅនេះ លោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានព្រមានដកតំណែងប្រធានផ្សារទាំងអស់នៅក្នុងរាជធា នីភ្នំពេញចេញ ប្រសិនបើប្រធានផ្សារទាំងអស់នោះមិនកែខ្លួនឲ្យបានល្អទេនោះ។
-
លោក បន្តថា មកដល់ពេលនេះផ្សារគ្រប់គ្រងមិនទាន់បានល្អនូវឡើយទេ ដែលតំរូវឲ្យធ្វើអធិការកិច្ចឡើងវិញចំពោះគណះកម្មាធិការផ្សារលើ គ្រប់វិស័យ។ ចាប់ពីពេលនេះទៅ ប្រធានផ្សារ ត្រូវគ្រប់គ្រងបុគ្គលិកខ្លួនឲ្យបានត្រឹមត្រូវទាំងបុគ្គលិកបណ្តែត បុគ្គលជាប់កិច្ចសន្យា សំដៅធ្វើយ៉ាងណាឲ្យពួកគេបំពេញការងារឲ្យបានល្អ ។
លោក បន្តទៀតថា មានផ្សារខ្លះបើកប្រាក់ខែឲ្យបុគ្គលិកក្រោមឱវាទមិនគ្រប់ចំនួន លើបញ្ហានេះ សាលារាជធានីភ្នំពេញនឹងបង្កើតក្រុមការងារត្រូតពិនិត្យមួយលើ ប្រាក់ខែ បុគ្គលិក សន្តិសុខផ្សារ គឺខាងផ្សារជាអ្នករ៉ាប់រង បើរ៉ាប់រងមិនបានទេ ត្រូវតែមានហេតុផលច្សាស់លាស់។
ការ ព្រមាននេះធ្វើឡើងបន្ទាប់ពីមានអ្នកគ្រប់គ្រងផ្សារមួយចំនួនបញ្ចេញ អាកប្បកិរិយាមិនល្អ ប្រធានផ្សារមួយចំនួនទៀត គិតពីការដើរប្រមូលលុយជាធំ បង្កនូវបាតុភាពមិនល្អពេញផ្សារ។ ពាក់ព័ន្ធនឹងបញ្ហាផ្សារនេះ បើយើងយកប្លង់ផ្សារទាំងនោះមកពិនិត្យមើលជាក់ស្តែង នឹងធ្វើទៅតាមច្បាប់ ពិតជាមានប្រធានផ្សារមួយចំនួន នឹងប្រឈមការជាប់ទោស៕