ស្រី្ត​រក​ស៊ី​ផ្លូវ​ភេទនៅ​បាង​កក​ត្អូញ​ត្អែរ ​អត់​មាន​ភ្ញៀវ​ ដោយ​សារ​ក្រុម​បាតុករ​

សារព័ត៌មាន​​ Cambodia News​/

ថៃ(២៤ មករា ២០១៤) ៖ យោង ​តាមប្រភពព័ត៌មានបរទេស កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៤ កន្លងទៅ បានឲ្យដឹងថា ប្រទេស​ថៃ​ដែល​​ជាប្រទេស មានភាពល្បីល្បាញយ៉ាងខ្លាំង លើវិស័យទេសចរណ៍ផ្លូវភេទ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដោយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាច្រើន ក្នុងមួយឆ្នាំៗ មកដល់ពេលនេះ ស្ត្រីរកស៊ីផ្លូវភេទ និងអ្នករាំច្រៀងរាប់ពាន់នាក់ អង្គុយ​មើល​មុខ​គ្នា ទៅវិញទៅមក ដោយ​គ្មាន​ភ្ញៀវ​ទាំងជាតិ និង អន្តរជាតិចូលរកសេវាកម្សាន្ត ដូចពេលមុនទៀតឡើយ ។

saស្ត្រីរកស៊ីនៅរង្គសាល Soi Cowboy (Bangkok) ក្នុងក្រុងបាងកក បាននាំគ្នាអង្គុយស្ងាប ដោយ​គ្មាន​ភ្ញៀវ​ចូល​ទៅ​សប្បាយ​នៅ​ទីនោះ ដោយ​សារតែការធ្វើបាតុកម្ម បិទក្រុងបាងកក បិទទាំងផ្លូវ ចូលទៅកាន់កន្លែងនាងៗ រកស៊ីទាំងនោះ ។ តាម​កន្លែង​សប្បាយ​នានា ដូចជា រង្គ​សាល ក្លឹបរាត្រី តំបន់ភ្លើងពណ៌ សម្រាប់ស្រីវ័យក្មេងរកស៊ីផ្លូវភេទ អង្គុយស្ងាបស្ងួតបបូរមាត់ ដោយ​គ្មានបុរសណាមួយ ទៅ​អើត​ទី​នោះ​ឡើយ ធ្វើឲ្យស្រី្តរកស៊ីផ្លូវភេទ នៅបាងកកមានការត្អូរត្អែរ ពីការ​បាត់បង់ប្រាក់ចំណូល ប្រចាំ​ថ្ងៃរបស់ពួកនាងៗ ។

លោក Isara Vongkusolkij ប្រធានសភាពាណិជ្ជកម្មថៃ( TCC ) និងជាប្រធានគណៈកម្មាធិការពាណិជ្ជកម្ម បាននិយាយថា បញ្ហានេះ នឹងធ្វើឲ្យខាតបង់ទឹកប្រាក់ រហូតដល់ទៅ ៥០០- ៧០០លានបាត ក្នុងមួយថ្ងៃ ស្មើ១៥- ២១លាន ដុល្លារអាមេរិក៕ (ប្រភព Lookingtoday)

PISETH-0243PISETH-0244

Related Articles

Back to top button
Close
Close