កម្ពុជា​នាំ​អង្ក​រ​ចេញ​​ទៅ​ក្រៅ ​បាន​ចំនួន ​៣៨៥.២៩៦​តោន​កាល​ពី​ឆ្នាំ​២០១៣ ​

សារព័ត៌មាន​​ Cambodia News /

ភ្នំ​ពេញ(២២ ​មករា​ ២០១៤) ​៖ កាលពី​ឆ្នាំ​២០១៣ ​កន្លង​ទៅថ្មី​ៗនេះ ក​ម្ពុជាបា​ន​នាំអ​ង្ករចេញទៅ​ក្រៅប្រ​ទេស ដោ​យស្ថិ​តនៅ​ក្រោមប្រ​ព័ន្ធអ​នុគ្រោះបា​នចំនួន​ ៣៨៥​.២៩៦​ តោន ​កើន​ឡើងប្រ​មាណ ​៥១ ​ភាគ​រយបើ​ធៀបនឹង​ឆ្នាំ២០១២​ ដែល​មាន​ប្រមាណ២​៥៤​.៩១៣​តោន។​

លោក ​ កឹម​ ស៊ីថ​ន ទេ​សរដ្ឋមន្ត្រី ​និង​ជារដ្ឋលេខាធិ​ការក្រ​សួងពា​ណិជ្ជក​ម្ម ​បានថ្លែ​ងយ៉ា​ងដូច្នេះកា​លពី​ព្រឹកថ្ងៃទី​២២ ​ខែមករា​ ឆ្នាំ២​០១៤​ នៅស​ណ្ឋាគារសា​ន់វេ​ រាជធា​នីភ្នំពេញ ​ក្នុងស​ន្និបាតប្រ​ចាំឆ្នាំ​ និងសិ​ក្ខាសាលាយុទ្ធសាស្ត្រ​របស់សហ​ព័ន្ធអ្ន​កនាំចេ​ញអង្ករ​កម្ពុជា​ដោយមាន​ អ្នកចូលរួ​មប្រ​មាណជា ​៣០០​នាក់។​

លោក កឹម ស៊ីថន ទេសរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក កឹម ស៊ីថន ទេសរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោ ​ករដ្ឋាលេ​ខាធិ​ការក្រសួង​ពាណិជ្ជ​កម្ម ​បានមា​នប្រសា​សន៍បន្ត​ថា ដោយ​មានចក្ខុ​វិស័យ​ច្បាស់លា​ស់ និង​ចង់ឲ្យកម្ពុជាក្លាយជាជង្រុកស្រូវ និងជាប្រទេសនាំចេញអង្ករសំខាន់មួយ នៅទីផ្សារពិភព លោក រាជ​រដ្ឋាភិបា​លកម្ពុ​ជាបា​នកំណត់​យកឆ្នាំ​២០១៥​ ជា​ឆ្នាំគោល​ដើម្បីជំ​រុញការ​ផលិ​តស្រូវ​ឲ្យបាន​ច្រើនជា​ង៤លា​នតោន​ ក្នុង​នោះប​រិមាណអ​ង្ករស​ម្រាប់នាំ​ចេញត្រូវ​សម្រេចឲ្យ​បាន​យ៉ាងតិ​ច១​លានតោ ​ននិង​ធ្វើឲ្យអ​ង្ករក​ម្ពុជាត្រូ​វបាន​ទទួល​ស្គាល់ជា​អន្តរជា​តិ។ ​លោកប​ញ្ជាក់ថា​ អង្ករ​របស់ក​ម្ពុជា ​ត្រូវ​បានអ​ន្តរ​ជាតិទ​ទួលស្គាល់​ថាមា​នរស់ជា​តិឆ្ងាញ់លើ​សគេក៏ព្រោះ​ តែអង្ក​រក្រអូ​បរបស់​កម្ពុជា ​ទើប​តែទទួលបា​នចំណាត់ថ្នា​ក់លេ​ខ១ ពី​រឆ្នាំ​ជាប់គ្នា​ក្នុងពិ​ព័រណ៍អង្ក​រពិ​ភពលោកដែ​លធ្វើ​ឡើងកា​លពីខែ​ វិច្ឆិកា ​ឆ្នាំ២​០១៣ ​នៅទី​ក្រុងហុ​ងកុង​ និង​កាលពីឆ្នាំ​២០១២​ នៅកោះ​ប៉ាលីប្រទេ​សឥណ្ឌូ​នេស៊ី។​

ក្នុង​មួយឆ្នាំៗ​កម្ពុជា​ អាច​ផលិតអ​ង្ករបានរ​ហូត​ដល់៩លា​នតោនក្នុ​ងនោះ៤លា​នតោន​សម្រាប់​ផ្គត់ផ្គ​ ងក្នុង​ស្រុក ​និងនៅ​សល់៥លា​នតោន​ទៀតសម្រា​ប់នាំចេ​ញតែដោយសា​រកម្ពុជា​មិន​ទាន់មាន​លទ្ធ​ ភា​ពនាំចេ​ញបា​នទាំង​ស្រុងទើ​បព​លរដ្ឋល​ក់ស្រូវ​ទៅវិ​ញ។ ​

សូម​ប​ ញ្ជាក់​ថា​ វិស័​យពាណិ​ជ្ជកម្ម ​បានប​ន្តជំ​រុញ​គ្រប់ស​កម្ម​ភាព​ ដើម្បី​រួម​ចំ​ណែកព​ង្រីកទំ​ហំពាណិ​ជ្ជក​ម្ម និ​ងបន្តរក្សាកំ​ណើន ​ក្នុងកា​រនាំចេ​ញ ផ​លិតផ​ល រ​បស់កម្មទៅ​ទីផ្សារ​បរទេស ​ដែល​ជាកត្តារួម​ផ្សំដ៏​សំខាន់ ​នៅក្នុ​ងកំណើនសេ​ដ្ឋកិ​ច្ច ដូច​ក្នុងឆ្នាំ​២០១២ ​សម្រេច​បាន​នូវកំណើន​ ៧,​៣ ​ភាគ​រយ ​និងព្យា​ករណ៍ឆ្នាំ​២០១៣ ​អាច​នឹងស​ម្រេចបា​នប្រមាណ ​៧,៦ ​ភាគ​រយ ដែល​រួមចំ​ណែកដ​ល់ការធា​នាស្ថិរភា​ពម៉ាក្រូសេ​ដ្ឋកិច្ចរ​បស់ព្រះ​រាជាណាច​ ក្រកម្ពុជា៕

1057763_560635470694305_944509800_n

Related Articles

Back to top button
Close
Close