ទីភ្នាក់​ងារ​ឃ្លាំមើ​ល​អាវុធ​បរ​មាណូ​របស់​UN​នឹង​ប្រឹក្សា​យោបល់​គ្នា​ពី​បញ្ហា​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ថ្ងៃ​២៤​មករា ​

សារព័ត៌មាន ​​ Cambodia News​ /

អ៊ីរ៉ង់(១៧ មករា ២០១៤)៖ ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​អាវុធ បរមាណូ​របស់​អង្គការសហប្រជាជាតិ​លោក យឹគី​យ៉ា អា​ម៉ា​ណុ​(Yukiya Amano ) បាន​កោះហៅ​ក្រុមប្រឹក្សា​របស់​លោក ឱ្យមក​ចូលរួម​អង្គប្រជុំ​វិសាមញ្ញ​មួយ ដែល​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​២៤​ខែ​មករា​នេះ​។ គោលដៅ ដែល​សំខាន់​ក្នុងការ​បើក​អង្គប្រជុំ​វិសាមញ្ញ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​វិធីសាស្ដ្រ​ក្នុង​ការបង្អាក់​សកម្មភាព​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង​។​

លោក យឹគីយ៉ា អាម៉ាណុ(Yukiya Amano ) ប្រធានទីភ្នាក់ងារឃ្លាំមើលអាវុធ បរមាណូរបស់អង្គការសហប្រជាជាតិ។
លោក យឹគីយ៉ា អាម៉ាណុ(Yukiya Amano ) ប្រធានទីភ្នាក់ងារឃ្លាំមើលអាវុធ បរមាណូរបស់អង្គការសហប្រជាជាតិ។

លោក ​Yukiya Amano បាន​បន្ដថា លោក​នឹង​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមប្រឹក្សាភិបាល​៣៥​ប្រទេស និង​ប្រទេស​មហាអំណាច​៦​ប្រទេស​ផ្សេង​​ទៀត ទាក់ទង​នឹង​សំណើ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​ដាក់​មក​ទីភ្នាក់ងារ​ឃ្លាំមើល​អាវុធ​បរមាណូ របស់​អង្គការសហប្រជាជាតិ​។ ជា​សំណើសុំ​ឱ្យមាន​ការដោះស្រាយ ការ​រៀម​ចំ​ទាក់ទង​នឹង​ផែនការ​សកម្មភាព​ចូលរួម​ក្នុង​ការដោះស្រាយ​បញ្ហា​ នុយក្លេអ៊ែរ ដែល​បាន​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​កន្លង​ទៅ​។​

ស្ថិតនៅ ​ក្រោម​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ​២០​ខាងមុខ ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​ឱ្យ​បង្អាក់ កម្មវិធី​នុយក្លេអ៊ែរ របស់​ខ្លួន​រយៈពេល​ប្រាំមួយ​ខែ ក្នុង​ការផ្លាស់ប្តូរ ការដាក់ទណ្ឌកម្ម​និង​ការសន្យា​ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​នៅពេល​ក្រោយ​។​ ​

ក្នុងអំឡុងពេល ​ប្រាំមួយ​ខែ​នេះ​ប្រទេស​អ៊ីរ៉ង់​និង​មហាអំណាច​ទាំង​ប្រាំ​ មួយទៀត​មាន អាមេរិក ចិន រុស្ស៊ី​អង់គ្លេស​បារាំង និង​អាល្លឺម៉ង់ បាន​ជម្រុញ​ឱ្យមាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​ដើម្បី​ជម្រុញ​ឱ្យមាន​ ការដោះស្រាយ​ការប្រឈមមុខ​ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។

លោក ​Yukiya Amano បានបញ្ជាក់​ថា ការងារ​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​នេះ គឺ​ទាមទារ​ឱ្យមាន​កញ្ចប់​ថវិការ​គ្រប់គ្រាន់​និង​កម្លាំង​ពល​កម្ម​​ផងដែរ​។ ដោយឡែក​សម្រាប់​កញ្ចប់​ថវិការ​របស់​ទីភ្នាក់ងារ​ឃ្លាំមើល​អាវុធ​បរមាណូ​ អង្គការសហប្រជាជាតិ គឺ​មាន​កំណត់ ដូច្នេះ​ពិតប្រាកដ​ណាស់​​ថា​មិន​អាច​ធ្វើ​ការគ្រប់គ្រង​បញ្ហា​បាន​ទាំងស្រុង ​នោះ​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​៕

Related Articles

Back to top button
Close
Close