​យ៉ោម ​បុបា្ជ ​លួច​មាន ​សហាយ​ស្មន់​ជា​មួយ​ប្រុស​ក្មេង

សារព័ត៌មាន​ Cambodia News​ /

ភ្នំ​ពេញ(១៥ មករា ២០១៤) ​៖ កាល​ពីរសៀល ថ្ងៃទី១៤ ខែមករា ​វេលាម៉ោង ២ និង៣០នាទី សកម្ម​ជន​ដី​ធ្លី​នៅ​បឹង កក់ យ៉ោម បុបា្ជ ដែលទើបចេញពីពន្ធនាគារត្រូវបានប្ដី របស់ខ្លួនចាក់ទ្វារ ហើយ​​វាយ​ដំនៅ​ក្នុងផ្ទះ  ដោយសារតែ លួចមានសហាយ ស្មន់ជាមួយក្មេងស្ទាវម្នាក់ នៅ​ក្នុង​តំបន់​បឹង​កក់ ឈ្មោះ ស៊ូ សុផល ហៅ ចិត្រ ។

សកម្មជនដីធ្លីនៅបឹង កក់ យ៉ោម បុបា្ជ
សកម្មជនដីធ្លីនៅបឹង កក់ យ៉ោម បុបា្ជ

យោងតាមប្រភពព័ត៌មានមួយបានឱ្យ ដឹងថា ប្ដីរបស់ យ៉ោម បុបា្ជ មានការ ខឹង​សម្បារ​យ៉ាងខ្លាំងពីព្រោះរូបគាត់រួមជា មួយ​សក​ម្មជន​ដីធ្លីនៅបឹងកក់ ផ្សេងទៀត បាន​ខិត​ខំ​យ៉ាង​ខ្លាំង ដើម្បីជួយឱ្យ យ៉ោម បុបា្ជ ចេញពីពន្ធនាគារ ប៉ុន្ដែ​បែរ​ជា​ទៅ​លួច​មាន​សហាយ​ស្មន់ ជា មួយ​ក្មេង​ស្ទាវ នៅក្នុងតំបន់បឹងកក់។ យ៉ាងណាក៏ដោយ ប្ដី យ៉ោម បុបា្ជ មិន​​បាន​ដាក់​ពាក្យ​បណ្ដឹង​ នៅសមត្ថកិច្ចមូលដ្ឋាននោះឡើយ ជុំវិញ​ភរិយា​របស់​ខ្លួន​លួច​មាន​សហាយស្មន់ ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពី​មាន​រឿង​រ៉ាវ​ខាង​លើ​នេះ​កើត​ឡើង ខាង អង្គ​ការ​សង្គមស៊ីវិល ដែលធ្លាប់តស៊ូ និងធ្វើ ការ​ជា​មួយ​​ក្រុមសកម្មជនដីធ្លី នៅ​តំបន់​បឹង​កក់ បាន​ចុះ​ទៅ​សម្រប​សម្រួល​រវាង​ពួកគេទាំងពីរនាក់ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះអ្នក ​យក​ព័ត៌មាន​របស់យើង​មិន​អាច​សុំអត្ថាធិ​ប្បាយ​ពីអ្ន​កស្រី​យ៉ោម​ បុប្ផា បានទេ​ ​នៅរសៀលថ្ងៃ​ទី១៤ ខែ​មករា​នេះ ៕

Related Articles

Back to top button
Close
Close